នារីម្នាក់​ស្លៀកពាក់​សិចស៊ី​ដើរ​ជុំវិញ​ទីក្រុង ដើម្បី​ពិសោធន៍​មើល​ចរិត​របស់​ប្រុសៗ ចុង​ក្រោយ​ទទួល​បាន​លទ្ធផល​ខក​ចិត្ត​បំផុត!!!

ការ​រំលោភ​បំពាន​លើ​នារី​ម្នាក់ តាម​រយៈពាក្យ​សម្ដី និង​កាយវិការ គឺ​ជា​ទង្វើ​មួយ​ដែល​មិន​សម​រម្យ ហើយ​វា​ឆ្លុះ​បញ្ចាំង​កាន់​តែ​ច្បាស់​ពី​ភាព​គ្មាន​សីលធម៌ និង​ការ​គោរព​ចំពោះ​នារី​ភេទ។


ក្នុង​ការ​បង្កើត​វីដេអូ​ពិសោធន៍​មួយ ដែល​ធ្វើ​ឡើង​ដោយ Kami.com.ph នៅ​ទីក្រុង​ម៉ានីល បាន​បង្ហាញ​ពី​ស្ត្រី​ម្នាក់​ស្លៀកពាក់​សិចស៊ី ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បុរសៗ។ ខណៈ​ពេល​ដែល​នាង​ដើរ​តាម​ដង​ផ្លូវ មាន​បុរស​​ជា​ច្រើន​បាន​ឃើញ ហើយ​បង្ហាញ​ពី​អាកប្បកិរិយា​មិន​ល្អ រហូត​ដល់​ពេល​ខ្លះ ពួក​គេ​ភ្លេច​អំពី​របៀប​ក្នុង​ការ​គោរព​ស្ត្រី​ផង​ដែរ។


ការ​ទទួល​បាន​សេចក្ដីគោរព​ពី​បុរស គឺ​ជា​អ្វីៗ​ដែល​នារី​ស្ទើរតែ​ទាំង​អស់​នៅ​ជុំ​វិញ​ពិភពលោក​នេះ​ចង់​បាន។ ការ​ផ្ដល់​តម្លៃ​ឲ្យ​ស្ត្រី វា​បង្ហាញ​ពី​ភាព​ថ្លៃ​ថ្នូរ​របស់​ខ្លួន​ឯង និង​សង្គម​ជាតិ​ផង​ដែរ។ សូម​ទស្ស​នា​វីដេអូ​ដក​ពិសោធន៍​ទាំង​ស្រុង​ខាង​ក្រោម​នេះ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial