ហេតុផល ៣ យ៉ាង ដែល​ធ្វើ​ឲ្យ​បុរស កុហក​មិត្ត​ស្រី​របស់​ខ្លួន

នារី​មួយ​ចំនួន បាន​ចាត់​ទុក​ការ​កុហក​របស់​ដៃ​គូ​ខ្លួន​ជា​រឿង​ធម្មតាៗ​ទៅ​ហើយ ព្រោះ​កម្រ​ណាស់​នឹង​រក​មនុស្ស​ដែល​មិន​ចេះ​កុហក។ ទោះ​ជា​យ៉ាង​ណា ការ​កុហក​ទាំង​នោះ មិន​មែន​គ្មាន​មូល​ហេតុនោះ​ទេ។ ថ្ងៃ​នេះ យើង​នឹង​បង្ហាញ​ពី​មូលហេតុ​ចំបងៗ​ទាំង ៣ ដែល​ធ្វើ​ឲ្យ​បុរស ចូល​ចិត្ត​កុហក​ដៃ​គូ​របស់​ខ្លួន។


១. កង្វះខាត​ពាក្យ​សរសើរ៖ ពាក្យ​កុហក ងាយ​នឹង​កើត​ឡើង​ណាស់ ប្រសិន​បើ​បុរស​ម្នាក់ មិន​ធ្លាប់​លឺ​ពាក្យ​សរសើរ​ពី​មិត្ត​ស្រី​របស់​ខ្លួន។ សម្រាប់​បុរស​ដែល​មាន​ប្រពន្ធ​ហើយ​ក៏​ដោយ គេ​ក៏​ចង់​ទទួល​បាន​ពាក្យ​សរសើរ​ពី​ប្រពន្ធ​របស់​ខ្លួន​ដែរ។

២. បាត់​បង់​ភាព​ស្និទ្ធស្នាល និង​ខ្វះខាត​ភាព​រំជើប​រំជួល៖ សម្រាប់​អ្នក​ជា​សង្សារ​នឹង​គ្នា គួរ​ណាស់​បង្កើត​ភាព​ស្និទ្ធស្នាល ដូច​ជា​ធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​គ្នា ឬ​ញ៉ាំ​អាហារ​ជា​មួយ​គ្នា​ជា​ដើម។ បើ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា គួរ​កំណត់​ពេល​វេលា​ឲ្យ​បាន​ច្បាស់​លាស់​ក្នុង​ការ​រួម​ភេទ និង​ឲ្យ​បាន​ញឹក​ញាប់​ផង​ដែរ។

៣. បំពេញ​តាម​អារម្មណ៍​ចង់​បាន៖ គួរតែ​ផ្ដល់​ឲ្យ​ដៃ​គូ​របស់​ខ្លួន តាម​អ្វី​ដែល​គេ​ចង់​បាន ប្រសិន​បើ​សំណើរ​នោះ អ្នក​អាច​ផ្ដល់​ឲ្យ​គេ​បាន។ ការ​ធ្វើ​បែប​នេះ មិន​មាន​ន័យ​ថា ធ្វើ​ឲ្យ​គេ​បាន​ចិត្ត ឬខ្លាច​គេ​ទេ តែ​ធ្វើ​នេះ គឺ​ដើម្បី​បង្កើន​ចំណង​ស្នេហា​ប៉ុណ្ណោះ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial