ឪពុកម្នាក់​ក្ដុកក្ដួល​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​កូន​ប្រុស​របស់​ខ្លួន​បាន​ស្លាប់ ដោយ​សារ​ពេទ្យ​ត្រូវការ​លុយ ហើយ​មិន​ព្រម​ផ្ដល់​ឈាម…

បុរស​ម្នាក់​បាន​រៀប​រាប់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន ដែល​មាន​គណនី​ឈ្មោះ​ថា Vich Ty បង្ហាញ​ពី​អារម្មណ៍​សោក​ស្ដាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​កូន​របស់​ខ្លួន​បាន​ស្លាប់ ដោយ​សារ​មន្ទីរពេទ្យ​មិន​ព្រម​ផ្ដល់​ឈាម ព្រោះ​គ្មាន​លុយ​ឲ្យ។ ខាង​ក្រោម​នេះ គឺ​ជា​ការ​រៀបរាប់​ទាំង​ស្រុង ដោយ​ភ្ជាប់​ជា​មួយ​នូវ រូបថត​ជា​ច្រើន​សន្លឹក និង​ខ្សែវីដេអូ​ខ្លី​មួយ​ផង​ដែរ។


ដេវីដ មុន​ពេល​ស្លាប់ កំពុង​ធ្វើ​ដំណើរ​ទៅ​វះកាត់​នៅ​ភ្នំពេញ​កាល​ពីថ្ងៃទី 23-07-2017 ហើយ​ប៉ាសង្ឃឹម​ថា កូន​ប្រុស​សំលាញ់​បាន​សុខ​សប្បាយ តែ​កូន​ប្រុស​ខ្ញុំ​ស្លាប់​យ៉ាង​អណោច​អាធម​បំផុត ខ្ញុំ​ក្តុកក្តួល​ក្នុង​ចិត្ត​ណាស់​លោក​អើយ។


កូន​ស្លាប់​ក្នុង​វ័យ​អាយុ 15 ឆ្នាំ កាល​ពី​ថ្ងៃទី 26-07-2017 ក៏ដោយ​សារ​តែ​ពេទ្យត្រូវ​ការ​លុយ មិន​ព្រម​ផ្តល់​ឈាម ខ្ញុំអង្វរ​សុំអោយ​ពេទ្យ​ផ្តល់​ឈាម​ជួយ​ដល់​កូន​ប្រុស​ខ្ញុំ​មុន​សិន ហើយ​ខ្ញុំ​នាំ​បងប្អូន​ទៅ​ផ្តល់​ឈាម​សង​ពេទ្យ​វិញ ក៏​ពេទ្យ​មិន​ព្រម​ដែរ គេ​ទុក​អោយ​កូន​ខ្ញុំ​ស្លាប់​ភ្លាមៗ នៅ​មន្ទីរ​ពេទ្យ Hope រាជធានី​ភ្នំពេញ ដោយ​សារ​ការ​វះកាត់​ខ្វះ​ឈាម តទៅ​ខ្ញុំ​សូម​អង្វរ​ដល់​ក្រសួង​សុខា​ភិបាល មាន​មេត្តា​ចិត្ត​អាណិត​អាសូរ និង​យោគយល់​ដល់​កូន​ខ្មែរ​អ្នកក្រ​ផង។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial