បុរស​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ចែក​ចាយ​មេរោគ​កុំព្យូទ័រ NotPetya

អាជ្ញាធរ​អ៊ុយក្រែន បាន​ចាប់​ខ្លួន​បុរស​វ័យ 51 ឆ្នាំម្នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ចែកចាយ​ Petya (ឬ​គេ​ស្គាល់​ថា​ជា NotPetya) ដែល​ជា​មេរោគ​កុំព្យូទ័រ ដ៏​ខ្លាំង​ដែល​រីករាល​ដាល​នៅ​តំបន់​អឺរ៉ុប​ប្រហែល 45 ថ្ងៃ​មុន។


Sergey Neverov ដែល​ជា​ឪពុក​របស់​កូន​ប្រុស​ពីរនាក់ និង​ជា​អ្នក​ស្រុក​នៃ​ទីក្រុង​ភាគ​ខាង​ត្បូង Nikopol គឺ​ជា​អ្នក​ផលិត​វីដេអូ និង​អ្នក​ចូល​ចិត្ត​កុំព្យូទ័រ ត្រូវ​បាន​ប៉ូលិស​អ៊ុយក្រែន​ចាប់​ខ្លួន កាល​ពី​ថ្ងៃច័ន្ទទី 7 ខែ​សីហា នៅ​ផ្ទះ​របស់​គាត់។


យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​នាយក​ដ្ឋាន​នគរបាល​អ៊ីនធឺណែត Neverov បាន​រក​ឃើញ​ថា នៅ​ក្នុង​បណ្ដាញ​សង្គម​​របស់ Sergey Neverov មាន​ការ​ចែករំលែក​តំណ​​ទាញ​យក​​មេរោគ NotPetya ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial