ចំណុច​ខ្សោយ​របស់​មនុស្ស​ស្រី នៅ​ពេល​មាន​ស្នេហា

មនុស្សស្រី គឺ​ជា​ភេទ​មួយ ដែល​មាន​លក្ខណៈ​ទន់ភ្លន់​ពី​ធម្មជាតិ មាន​ស្មារតី​ឆាប់​ទន់​ខ្សោយ រីឯ​កម្លាំង​វិញ​ក៏​ដូចគ្នា។ ជា​ធម្មតា មនុស្សស្រី​ភាគ​ច្រើន​តែង​តែ​កើត​មាន​នូវ​អារម្មណ៍​ពីរ​យ៉ាង នៅ​ពេល​មាន​ស្នេហា​ដែល​ជា​ចំណុច​ខ្សោយ​របស់​មនុស្សស្រី​នោះ​គឺ៖


– ចូល​ចិត្ត​គិត​ច្រើន​តែ​ម្នាក់​ឯង៖ ជាទូទៅ​មនុស្សស្រី​តែង​តែ​កើត​មាន​អារម្មណ៍​បែប​នេះ នាង​ខ្វល់ខ្វាយ​ច្រើន ព្រួយ​បារម្ភ​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​មិន​សប្បាយ​ចិត្ត​ចំពោះ​ស្នេហា​របស់​នាង នាង​ខ្លាច​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​ចេះ​តែ​គិត​ខ្លាចគេ​លែង​ស្រឡាញ់ ខ្លាច​គេ​មាន​នារី​ផ្សេង​ទៀត​ជំនួស​ខ្លួន ហើយ​ជួន​កាល​ទៀត​ចេះ​តែ​គិត​ខ្លាច​ថា ថ្ងៃណា​មួយ​នាង​ត្រូវ​បាត់បង់​ស្នេហា ហើយ​ព្យាយាម​ធ្វើអ្វីៗ ដើម្បី​ផ្គាប់​ចិត្ត​សង្សារ​រហូត​ដល់​ពេល​ខ្លះ ភ្លេច​ពី​ខ្លួន​ឯង​ទៀត​ផង។

– ពូកែ​អន់ចិត្ត៖ នេះ​ជា​ចំណុច​ខ្សោយ​ដ៏​ធំ​បំផុត សម្រាប់​មនុស្ស​ស្រី ហើយ​បើ​សិន​ជា​បុរស​ម្នាក់​នោះ ចង់​ធ្វើ​ឱ្យ​នាង​យំ គឺ​ងាយ​បំផុត ព្រោះ​មនុស្ស​ស្រី​ពូកែ​អន់ចិត្ត​ខ្លាំង​ណាស់ នាង​ចង់​ឱ្យ​សង្សារ​របស់​នាង យល់​ពី​នាង​ឱ្យ​បាន​ច្រើន ចង់​ឱ្យ​គេ​ផ្តល់​ការ​ស្រឡាញ់​សម្រាប់​នាង តែ​ម្នាក់​ហើយ​មិន​ចង់​ឱ្យ​នារី​ណា​មក​ពាក់ព័ន្ធ​នឹង​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង​ឡើយ ហើយ​បើ​សិន​ជា​បុរស​ម្នាក់​នោះ មិន​យល់​ពី​នាង​ទេ មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​នាង គឺ​នាង​នឹង​កើត​នូវ​អារម្មណ៍​អន់​ចិត្ត​​ពិបាក​ចិត្ត​ភ្លាម។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial