គូស្នេហ៍ស្រីស្រលាញ់ស្រីមួយគូ មានផ្ទៃពោះទាំងពីរនាក់ តែស្ម័គ្រចិត្តព្រមទទួលយកគ្នា

 វីដេអូរបស់គូស្នេហ៍មួយនេះ ត្រូវបានបង្ហោះឡើងដោយ «PD29 Relationship Goals» ធ្វើអោយល្បីពេញបណ្តាញអ៊ីធើណេត។ ពួកគេបញ្ចេញវីដេអូដ៏កក់ក្តៅមួយ ដែលបង្ហាញពី គូស្នេហ៍ស្រលាញ់ភេទដូចគ្នា មានផ្ទៃពោះទាំងពីរនាក់។ ស្ត្រីទាំងពីរនាក់នោះ បានបង្ហាញថា ពួកគេមានផ្ទៃពោះ ប៉ុន្តែពួកគេនៅតែទទួលយកគ្នាទៅវិញទៅមក។ នេះបញ្ជាក់យ៉ាងច្បាស់ថាពួកគេស្រលាញ់គ្នាខ្លាំង។ មុនដំបូងស្ត្រីម្នាក់នៅក្នុងចំណោមនោះ បានសារភាពថា ប្រាប់ទៅនារីជាគូស្នេហ៍ថា នាងមានផ្ទៃពោះ ហើយនាងបានសម្រេចចិត្តថាទុកកូននេះ។ 

 
ដំបូងនាងមានអារម្មណ៍ថា ស្រងាកចិត្តយ៉ាងខ្លាំង, ក៏ប៉ុន្តែនារីដែលជាគូស្នេហ៍របស់នាង បានទទួលយកនាង ហើយសុខចិត្តរស់នៅជាមួយនាង។ ដូចគ្នានោះដែរស្ត្រីដែលគូស្នេហ៍នោះ ក៏មានផ្ទៃពោះដែរ ប៉ុន្តែនាងមិនដឹងថាគួរប្រាប់បែបណាទេ ប៉ុន្តែនាងនៅតែរកវិធីប្រាប់។ នារីដែលគូស្នេហ៍របស់នាងយំ ហើយគិតថានាងនឹងចាកចេញ។ 
 
ជាសំណាងល្អ, ស្ត្រីទាំងពីរនាក់ព្រមអត់ទោសអោយគ្នា។ ពួកគេព្រមទទួលយកគ្នា។ ពួកគេដឹងថាអ្វីដែលបានកើតឡើង គឺពិតជាពិបាក​ក្នុងការដោះស្រាយខ្លាំងណាស់ ប៉ុន្តែពួកគេនៅតែទទួលវា ហើយប្រឈមនឹងផលវិបាករួមគ្នា។ 
 
ឥលូវនេះ, ស្ត្រីដែលជាគូស្នេហ៍នឹងគ្នានោះ បានក្លាយទៅជាម្តាយគេហើយៗ ពួកគេនៅតែស្រលាញ់គ្នាដូចដើម។ ពួកគេថែមទាំងបាននិយាយថា ពួកគេនឹងយកកូនរបស់ពួកគេ ធ្វើជាកំលាំងជំរុញទឹកចិត្ត ដើម្បីធ្វើអោយចំណងស្នេហារបស់ពួកគេកាន់តែរឹងមាំ និងល្អកាន់តែខ្លាំង៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial