ជាង​ថត​រូប​ស្រី ប្រាប់​ពី​តិច​និក​ងាយ​ៗ​ ដើម្បី​ថត​រូប​បែប​ណា​ដែល​ឃើញ​ហើយ​គឺ​ត្រូវ​តែ​សរ​សើរ​!!!

នាង​គឺ​​​​​ ​Karolina Valeikaite អ្នក​ថត​រូប​ Travel ដែល​នាង​បាន​លា​ឈប់​ពី​ការ​ងារ​ជា​អ្នក​កា​សែត​ ហើយ​សំ​រេច​ចិត្ត​ត្រ​លប់​កម​ហ្វឹក​ហាត់​ថត​រូប​និង​ចេញ​ធ្វើ​ដំ​ណើរ​កម្សាន្ត​ដើ​ម្បី​បាន​ផ្ដិត​យក​នូវ​រូប​ភាព​ស្អាត​ៗ​ រូប​ភាព​ដែល​នាង​បាន​ថត​គឺ​ពិត​ជា​ស្អាត​ខ្លាំង​ណាស់​ហើយ​តិច​និក​ងាយ​ៗ​របស់​នាង​គឺ​»​មើល​ជុំ​វិញ​ខ្លួន​»​ ដែល​មាន​ន័យ​ថា​អ្វី​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​គឺ​ជា​អ្វី​ដែល​ស្អាត​បំ​ផុត​។

​Karolina បាន​រើន​ថត​រូប​នៅ​មហា​វិ​ទ្យា​ល័យ ​Middlesex University​ ទី​ក្រុង​​​ ឡុន​ដុនល៍ ប្រ​ទេស​ អង់​គ្លេស​ ដែល​ដំ​បូង​ឡើយ​នាង​គិត​ថា​នឹង​រៀនត​ផ្នែក​Fashion Media តែ​ចុង​ក្រោយ​នាង​បាន​សំ​រេច​ចិត្ត​ធ្វើ​ដំ​ណើរ​កម្សាន្ត​ជុំ​វិញ​ពិ​ភព​លើក​ជា​មួយ​មិត្ត​ប្រុស​ដើម្បី​ផ្ដិត​យក​នូវ​រូប​ភាព​ស្អាត​ៗ​ហើយ​នាង​ក៏​តែង​តែ​ចង្ហាញ​ឲ្យ​ឃើញ​ជា​រឿយ​ៗ​នូវ​រាល់​រូប​របស់​នាង​តាម​រយៈ​ ​IG: outsideboxx របស់​នាង​។​


នាង​បាន​ប្រាប់​ឲ្យដឹង​ផង​ដែរ​ថា​ ដើម្បី​បាន​រូប​ស្អាត​ៗ​បែប​នេះ​គឺ​ Camera និង Lens ជា​ចំ​នែក​មួយ​តែ​អ្វី​ដែល​សំ​ខាន់​នោះ​គឺ »អ្នក​ត្រូវ​ដើរ​មើល​ជុំ​វិញ​ខ្លួន​អ្នក​ រួច​រក​មើល​មុំ​ដែល​អ្នក​ចូល​ចិត្ត​និង​ដេល​អ្នក​គិត​ថា​ស្អាត​បំ​ផុត​» ។​ នាង​បាន​បន្ត​ទៀត​ថា​ ​ជា​ធម្មតា​អ្នក​អាច​សាក​ល្បង​ក្រ​លេក​មើល​របស់​ងាយ​ៗ​ដែល​នៅ​ជុំ​វិញ​ខ្លួន​អ្នក​ហើយ​មិន​ស៊ាំ​អ្នក​ដ៏​ទៃ​ តែ​បើ​មាន​សង្សារ​ឬ​មិត្ត​ជិត​ស្និទ្ធ​ទៅ​ជា​មួយ​គឺ​រឹត​តែ​ល្អ​ព្រោះ​អ្នក​អាច​ប្រើ​គេ​ឲ្យ​ជួយ​ថត​រូប​ឲ្យ​​​ ​ហើយ​អ្នក​ក៏​បណ្ដោយខ្លួន​ឯង​ឲ្យ​ទៅ​តាម​អា​រម្មណ៍ដោយ​ពុំ​ចាំ​បាច់​ខ្មាស់​អៀន​​​ នោះ​អ្នក​នឹង​បានរូប​ដែល​ស្អាត​ព្រម​ជា​មួយ​អា​រម្មណ៍​បែប​ធម្ម​ជាតិ​ទៀត​ផង​។​
 

តោះ​!!!! នៅ​ចាំ​អី​ទៀត​សាក​ល្បង​ទាំង​អស់​គ្នា​ Keep Money Don’t marry and Travel.

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial