រូបសាកទាំង ១០ ដែលសុទ្ធតែបង្កប់អត្ថន័យរបស់វា ដែលអ្នកនឹកស្មានមិនដល់

 មនុស្សមួយចំនួនព្យាយាមគេចការពិត ហើយពួកគេក៏ព្យាយាមលាក់បាំងនូវស្នាមរបួសផ្លូវចិត្តរបស់ពួកគេ។ ផ្ទុយទៅវិញមនុស្សទាំងនេះ មិនត្រឹមតែរៀនចេះទទួលយកការពិតហើយ ពួកគេនៅសាកសញ្ញានៅលើរាងកាយរបស់ពួកគេ ដើម្បីជាការចងចាំផងដែរ។ ខាងក្រោមនេះជារូបសាកទាំង ១០ រួមជាមួយនឹងអត្ថន័យរបស់វា៖

 
១. សញ្ញាចំណុចក្បៀស មានន័យថារឿងអាចត្រូវនឹងបញ្ចប់ ប៉ុន្តែការពិតមិនទាន់នោះទេ។ វាតំណាងអោយការយល់ដឹងនៃជំងឺផ្លូវចិត្ត ហើយវាជាកម្លាំងដ៏សំខាន់ក្នុងការបន្តដំណើរទៅមុខ។
 
២. សញ្ញានេះតំណាងអោយការខូចចិត្តដែលធំបំផុត។ វាគឺជាសញ្ញាដើម្បីរំលឹកថា គ្មានអ្វីដែលឋិតឋេរនោះទេ, វាគ្មានរឿងដែលអាក្រក់ ហើយក៏គ្មានល្អដែរ។ 
 
៣. រូបផ្កាឈូកនេះ ចង់បញ្ជាក់ថា ផ្កាឈូកដុះចេញពីទឹកភក់ ប៉ុន្តែវាមានភាពបរិសុទ្ធរបស់វា។ មនុស្សដែលបានចាកចេញពីស្ថានភាព ដ៏លំបាកបំផុតក្នុងជីវិត ចូលចិត្តសាករូបនេះ ដើម្បីចង់បង្ហាញពីដំណាក់កាលដ៏ស្វិតស្វាញក្នុងការតស៊ូរបស់ពួកគេ។
 
៤. រូបព្រួញ តំណាងអោយការពារនូវអ្វីៗដែលអវិជ្ជមាន។ នៅពេលដែលជីវិត កំពុងទាញអ្នកត្រលប់ទៅវិញ, ចូរចងចាំថា អ្នកគឺជាមនុស្សតែម្នាក់គត់ ដែលអាចចាប់ផ្តើមអ្វីដែលល្អប្រសើរ។
 
៥. សាកនៅម្រាមដៃ គឺមានតែគត់នៅក្នុងលក្ខខណ្ឌនៃភាពត្រឹមត្រូវ។ ព្រួញតូចនេះ តំណាងអោយការយកគំនិតអវិជ្ជមានចេញ ដោយការជំនួសអោយការគិតល្អៗ។
 
៦. សាកជាអក្សរអារ៉ាប់  «Makhtoob» ដែលមានន័យថា «ចារ»។ សម្រាប់មនុស្សដែលកំពុងស្អប់ជីវិត ចូលចិត្តសាកអក្សរមួយនេះ ដែលចង់បង្ហាញថា ជីវិតរបស់ពួកគេជួបរឿងអាក្រក់បំផុត ប៉ុន្តែវាក៏នឹងជិតចាប់ផ្តើមរឿងល្អវិញហើយ។
 
៧. វាជាសម្រង់សំដីពីកំណាព្យរបស់ Maya Angelou ដែលឃ្លានេះ នឹងនាំផ្លូវអ្នក នៅពេលដែលអ្នកកំពុងជួបថ្ងៃអាក្រក់បំផុត។
 
៨. នេះគឺជាសញ្ញា Viking ដែលហៅថា «inguz» ដែលមានន័យថា «ទីកន្លែងណាមានឆន្ទះ, ទីនោះគឺជាផ្លូវ»។
 
៩. នេះក៏ជាសញ្ញាមួយទៀតរបស់ Viking ដែលហៅថា «chevron» មានន័យថា បង្កើតភាពពិតប្រាកដរបស់អ្នក។
 
១០. រូបត្រីកោណនេះតំណាងអោយ ការផ្លាស់ប្តូរ ហើយវានឹងជួយអ្នកក្នុងការស្វែងរកសន្តិភាព។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial