កុំមើលរំលងរោគសញ្ញាទាំង ៩ នេះ ព្រោះវាទាក់ទងទៅនឹងជំងឺស្ត្រេស

 ភាពតានតឹងគឺជាហេតុផលចម្បង នៃការលេចឡើង នូវស្ថានភាពសុខភាព និងជម្ងឺជាច្រើន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីរឿងនេះទេ បើទោះបីជាអ្នកឯកទេស តែងតែព្រមានអំពីផលវិបាកនៃជំងឺស្ត្រេសនេះក៏ដោយ។ ខាងក្រោមនេះគឺជារោគសញ្ញាទាំង ៩ ដែលអ្នកមិនគួរមើលរំលងទេ៖

 
១. ជ្រុះសក់ខ្លាំងខុសប្រក្រតី
សក់ជ្រុះលើសពី ១០០ សរៃ ជារៀងរាល់ថ្ងៃ មិនមែនជារឿងធម្មតាទេ។ វាអាចជាសញ្ញានៃជំងឺស្ត្រេស។
 
២. ទំងន់ប្រែប្រួល
អ្នកជំងឺស្ត្រេសអាចស្គមស្គាំងខ្លាំង ក៏ព្រោះតែបាត់បង់ចំណងអាហារ, តែគេក៏អាចធាត់ខ្លាំងដែរ នេះដោយសារតែការរំលាយអាហារថយចុះ។
 
៣. តែងតែមានអារម្មណ៍អន្ទះអន្ទែង អង្គុយមិនស្រណុក
អារម្មណ៍បែបនេះ ជាសញ្ញាបង្ហាញថា អ្នកស្ត្រេសលើសកំរិត។
 
៤. ចំណង់ផ្លូវភេទចុះខ្សោយ
ស្ត្រេសក៏អាចជាមូលហេតុនៃការថយចុះចំណង់ផ្លូវភេទដែរ ព្រោះវាបន្ថយចំនួនអ័រម៉ូនសកម្មភាពផ្លូវភេទ។ ភាពតានតឹងអាចនាំអោយមានការអស់កម្លាំង និងហេវហត់។
 
៥. បញ្ហាគេង
បញ្ហាគេងអាចកើតមានឡើង ដោយសារតែស្ត្រេសខ្លាំង។ ប្រសិនបើអ្នកសម្គាល់ឃើញថា ទំលាប់នៃការគេងរបស់អ្នក ត្រូវបានផ្លាស់ប្តូរ, រឺគេងមិនលក់ រឺក៏គេងច្រើនដែរ​ តែនៅតែមិនឆ្អែតទៀត វាអាចទាក់ទងទៅនឹងស្ត្រេស។
 
៦. ប្រែប្រួលអារម្មណ៍
អារម្មណ៍របស់អ្នកតឹងតែងខ្លាំងមែនទែន នៅពេលដែលស្ត្រេសជះឥទ្ធិពលទៅលើកំរិតនៃអរម៉ូនរបស់អ្នក។ វាអាចបណ្តាលអោយមានផលវិបាកបន្ថែមទៀតដូចជាជំងឺតក់ស្លុត, បញ្ហាផ្លូវចិត្តជាច្រើន, ការញៀននឹងរឿងអ្វី រឺថប់បារម្ភ។
 
៧. ឈឺចាប់តាមរាងកាយ
ការស្ត្រេសអាចធ្វើអោយមានការឈឺចាប់ទៅលើរាងកាយ ដូចជាឈឺសាច់ដុំ, រាគ, ដំបៅ, បញ្ហាក្រពះ រឺឈឺទ្រូងជាដើម។ ស្ត្រេសក៏អាចធ្វើអោយឈឺក្បាលខ្លាំងផងដែរ។
 
៨. ខ្វះការអត់ធ្មត់
បញ្ហាប្រចាំថ្ងៃអាចធ្វើអោយអ្នកបាត់បង់ភាពអត់ធ្មត់ ចំពោះអ្វីៗគ្រប់យ៉ាង ហើយនឹងមនុស្សគ្រប់គ្នានៅជុំវិញអ្នក។ អ្នកចាប់ផ្តើមក្តៅក្រហាយ, មិនអត់ឳន, ខឹង ហើយមិនអាចអត់ធ្មត់បាន។
 
៩. គិតទៅលើការងាររបស់អ្នកមិនឈប់ឈរ
នៅពេលដែលអ្នកស្ត្រេសខ្លាំង, អ្នកមិនអាចដកចិត្ត ចេញពីការគិតទៅលើរឿងការងារ, កាតព្វកិច្ច និងហិរញ្ញាវត្ថុបានទេ។ អ្នកគួរតែសម្រាក ហើយចាកចេញពីបញ្ហា បន្ទាប់មកស្វែងរក ដំណោះស្រាយបន្តិចម្តងៗសម្រាប់វា៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial