Neymar ប្រាប់​ថា ៖ «Robinho គឺ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​ខ្ញុំ»

   កីឡាករ​ Neymar ប្រធាន​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​​បាន​សម្ដែង​ការ​ដឹង​គុណ​ទៅ​​ដល់​មិត្ត​រួម​សញ្ជាតិ​របស់​គាត់​ ដែល​បាន​ជួយ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​​ល្បី​ដូច​សព្វ​ថ្ងៃ​​ ហើយ​កីឡាករ​​របស់​ក្លឹប​ Barcelona រូប​នេះ​ក៏​បាន​អះ​អាង​ផង​ដែរ​ថា​ ខ្លួន​មិន​ដែល​លេង​ញាក់​​​នៅ​ពេល​ប្រកួត​ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ​។
អានបន្ថែម ៖ Neymar នៅ​​ Barcelona ទៀត​ឬ​អត់​ទៅ​ថ្ងៃ​ក្រោយ​​ នៅ​មិន​មិន​ទាន់​ដឹង​​ច្បាស់​នៅ​ឡើយ​

   Neymar បាន​ប្រាប់​គេហទំព័រ​ Goal ថា​ កីឡាករ​ដែល​ជា​និមិត្ត​រូប(Idol)ដ៏​អស្ចារ្យ​របស់​គាត់​​​គឺ​ កីឡាករ​​ Robinho ។ គាត់​(Neymar)​បាន​ចំណាយ​​ភាព​យុវជន​របស់​ខ្លួន​ដើម្បី​ព្យាយាម​ធ្វើ​តម្រាប់​តាម​ជំនាញ​របស់​អតីត​កីឡាករ​​​ក្លឹប​ Santos ដោយ​​សង្ឃឹម​ថា​ នៅ​ថ្ងៃ​ណា​មួយ​ខ្លួន​នឹង​​អាច​លេង​បាន​​ល្អ​ដូច​​​ Idol របស់​គាត់​។

   ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ Barcelona រូប​នេះ​បាន​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូចច្នេះ​ថា​ ៖ "ខ្ញុំ​បាន​ចាប់​ផ្ដើម​លេង​បាល់​ទាត់​នៅ​ក្នុង​សាលា​រៀន​មួយ​​នា​ទីក្រុង​ Sao Vicente ពេល​ដែល​ខ្ញុំ​មាន​​អាយុ​​ជិត​ ៦ ឆ្នាំ។ ហើយ​​វា​គឺ​ជា​ជំហាន​ដំបូង​របស់​ខ្ញុំ​ក្នុង​ចំណោម​កុមារ​ទាំង​នោះ​ បន្ទាប់​មក​​ខ្ញុំ​ក៏​​បាន​បន្ត​​លេង​ដល់​សព្វ​ថ្ងៃ​​នេះ។"

   "ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​​លេង​ឲ្យ​ក្លឹប Santos កីឡាករ​ Robinho គឺ​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​ខ្ញុំ​។ គាត់​ជា​​និមិត្ត​រូប​ដ៏​អស្ចារ្យ​ម្នាក់​​សម្រាប់​ខ្ញុំ។ សព្វ​ថ្ងៃ​​នេះ​ខ្ញុំ​មាន​អ្វីៗ​ជា​ច្រើន​ បន្ទាប់​ពី​ខ្ញុំ​បាន​រៀន​បន្ថែម​ពី​បាល់​ទាត់​។"

   "ខ្ញុំ​តែង​តែ​​ព្យាយាម​ធ្វើ​នូវ​អ្វី​ដែល​គាត់​(Robinho)បាន​ធ្វើ​ដូច​ជា​ ការ​បណ្តើរ​បាល់​ ទម្រង់​លេង​ និង​ការ​ស៊ុត​បាល់​បញ្ចូល​ទី។ ខ្ញុំ​​បាន​ចាប់​ផ្តើម​អនុវត្តន៍​​តាម​គាត់​ ដោយ​សង្ឃឹម​ថា​​​នៅ​ថ្ងៃ​ណា​មួយ​ ខ្ញុំ​អាច​នឹង​ពូកែ​ដូច​គាត់​។"

   កីឡាករ​វ័យ​ ២៤​ ឆ្នាំ​​រូប​នេះ​​ថែម​ទាំង​បាន​ពន្យល់​ទៀត​ថា​ "ខ្ញុំ​បាន​រៀន​អំពី​​ល្បិច​​ក្នុង​ការ​ញាក់​បាល់​ តាម​វីដេអូ​នៅ​លើ​អ៊ិនធឺណេត​ជាមួយ​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ខ្ញុំ​តែង​តែ​ព្យាយាម​​ធ្វើ​តាម​អ្វីដែល​ខ្ញុំ​បាន​​មើល​នៅ​ផ្ទះ និង​​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ពី​មិត្តភក្តិ​របស់​ខ្ញុំ​។​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ធ្វើ​​​​វា​ម្ដង​ហើយ​ម្ដង​ទៀត​​ ដើម្បី​សម្ដែង​បាន​ល្អ​នៅ​លើ​ទីលាន​។"

   "ពេល​​នៅ​លើ​ទីលាន​ប្រកួត​ ល្បិច​ក្នុង​ការ​ញាក់​បាល់​ដែល​ខ្ញុំ​ចូល​ចិត្ត​​ធ្វើ​បំផុត​គឺ​ ការ​គ្រវី​ជើង​ឆ្វេង​ស្ដាំ​ៗ​ពី​លើ​បាល់​(Stepover)​។"
អានបន្ថែម ៖ ខ្សែ​ប្រយុទ្ធ​កណ្ដាល​របស់ Barcelona គឺ​ជា​កីឡាករ​​និមិត្តរូប​របស់ Kagawa

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial