Isco តកុងត្រា​ ៤ ឆ្នាំ​បន្ថែម​នៅ​ Real Madrid ដែល​មាន​តម្លៃ​ ៧០០ លាន​អឺរ៉ូ​

Isco បាន​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ ៤ ឆ្នាំ​បន្ថែម​ជាមួយ​ក្រុម​យក្សស​ Real Madrid ដែល​មាន​តម្លៃ​ ៧០០ លាន​អឺរ៉ូ​​។ នេះ​បើ​យោង​តាម​ប្រភព​​​ដែល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​​មួយ​បាន​បង្ហើប​ប្រាប់​កាសែត​ Diario AS

កុងត្រា​ចាស់​របស់​ខ្សែ​បម្រើ​នៃ​ក្រុម​​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​​​ត្រៀម​នឹង​ផុត​ក្នុង​ឆ្នាំ​ ២០១៨ ប៉ុន្តែ​កុងត្រា​​ ៤ ឆ្នាំ​ថ្មី​​នឹង​ធ្វើ​ឲ្យ​គាត់​ទទួល​បាន​ចំណូល​ ៦ លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​។

យ៉ាង​ណា​ម៉ិញ​ Real Madrid នឹង​​ប្រារព្ធ​​​​​ពិធី​នៃ​ការ​​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​​ឲ្យ​ Isco ​នៅ​កីឡដ្ឋាន​ Bernabeu ​ក្រោយ​ពេល​​ពួក​គេ​បញ្ចប់​ការ​​​ប្រកួត​ពាន​ Spanish Super Cup ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ដែល​ជើង​ទីមួយ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​​នា​កីឡដ្ឋាន​ Camp Nou ខណៈ​ដែល​ជើង​ទី​ ២ ត្រលប់​​មក​ទឹក​ដី​ Real វិញ​នៅ​ថ្ងៃ​​ពុធ​សប្ដាហ៍​ក្រោយ​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial