Neymar អាច​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ឲ្យ​ Paris បាន​ហើយ​

Neymar អាច​បង្ហាញ​ខ្លួន​​លើ​ទីលាន​ប្រកួត​ឲ្យ​ក្រុម​ Paris Saint Germain បាន​ហើយ​ បន្ទាប់​​សហព័ន្ធ​កីឡា​បាល់ទាត់​បារាំង​ទទួល​បាន​​​ឯកសារ​ទាក់ទង​នឹង​ការ​ផ្ទេរ​របស់​គាត់​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ។

ខ្សែ​ប្រយុទ្ធ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ក្រុម​អ្នក​មាន​របស់​បារាំង​ទិញ​មក​ក្នុង​​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ពិភពលោក​ ២០០ លាន​ផោន​ ប៉ុន្តែ​​នៅ​ថ្ងៃ​​ដែល​ PSG ប្រកួត​បើក​លីក​រដូវកាល​ថ្មី​របស់​ Ligue 1 គឺ​គាត់​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​លេង​ទេ​ ព្រោះ​ឯកសារ​ផ្ទេរ​មិន​ត្រូវ​បាន​បញ្ចូន​មក​ទាន់​ពេល​វេលា​។

យ៉ាង​ណា​ម៉ិញ​នា​ថ្ងៃ​អាទិត្យ​នេះ​ PSG នឹង​ត្រូវ​ប្រកួត​គ្នា​ជាមួយ​ក្រុម​ Guingamp ហើយ​​ក៏​ជា​ពេល​ដែល​ Neymar នឹង​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​គាត់​ឲ្យ​ PSG ផង​ដែរ​។

"Neymar បាន​ត្រៀម​ជា​ស្រេច​​ក្នុង​ការ​ចាប់​ផ្ដើម​ការ​​ប្រកួត​នេះ​។" លោក​ Unai Emery គ្រូ​បង្វឹក​របស់​ PSG បាន​ថ្លែង​​ក្នុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial