ក្រុម​កាំភ្លើង​ធំ​​​លត់​​ក្រុម​កញ្ជ្រោង​ខៀវ​ ៤-៣ នៅ​ថ្ងៃ​បើក​លីក​រដូវកាល​ថ្មី​​

ក្រុម​​កាំភ្លើង​ធំ​ Arsenal បាន​លត់​ក្រុម​កញ្ជ្រោង​ខៀវ​ Leicester City ដោយ​លទ្ធផល​ ៤ ទល់​នឹង​ ៣ ក្នុង​ថ្ងៃ​ប្រកួត​បើក​លីក​រដូវកាល​ថ្មី​នៃ​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស Premier League ។

បួន​គ្រាប់​របស់​ Arsenal រក​បាន​សម្រេច​ដោយ​​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Alexandre Lacazette, Welbeck, Ramsey និង​ Giroud ខណៈ​ដែល​ Shinji Okazaki និង​ Jamie Vardy ជា​អ្នក​រក​បាន​គ្រាប់​​​​បាល់​សម្រេច​ទាំង​​ ៣ គ្រាប់​ឲ្យ​ Leicester ។

នេះ​គឺ​ជា​​​លើក​ទី​ ៦ ហើយ​ដែល​ការ​ប្រកួត​បើក​​រដូវកាល​ថ្មី​​នៅ​ Premier League ត្រូវ​បាន​ស៊ុត​បញ្ចូល​ទី​គ្នា​ដល់​ទៅ​ ៧ គ្រាប់​បែប​នេះ​ ​ហើយ​​ពេល​នេះ​ Arsenal បាន​ឈាន​ដល់​ ២២ ប្រកួត​​​ក្នុង​លីក​ប្រឆាំង​​ជាមួយ​ Leicester មិន​ទាន់​ស្គាល់​ពាក្យ​​ថា​ចាញ់​(ឈ្នះ​ ១៥ ដង​ និង​ស្មើ​ ៧ ដង​)។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial