Paris បាន​បដិសេធ​​ការ​ដេញ​ថ្លៃ​ទិញ​ Mbappe

ក្រុម​ Paris Saint-Germain បាន​​ច្រាន​ចោល​ការ​ដាក់​​សំណើ​ដេញ​ថ្លៃ​ដើម្បី​​ទិញ​កីឡាករ​ Kylian Mbappe ខ្សែ​ប្រយុទ្ធ​​របស់​ក្រុម​ Monaco ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​​​គេហទំព័រ​ Goal

PSG ត្រូវ​បាន​ភ្ជាប់​ជាមួយ​ដំណឹង​ថា​​ចង់​ដេញ​ថ្លៃ​​​ ១៨០ លាន​អឺរ៉ូ​​ដើម្បី​ទិញ​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​បារាំង Mbappe ប៉ុន្តែ​ពេល​នេះ​​ពួក​គេ​​បាន​បដិសេធ​ការ​ដាក់​សំណើ​ជា​ផ្លូវការ​​ដោយសារ​ការ​​រឹត​បន្តឹង​​របស់​ប្រព័ន្ធ​​ចំណាយ​ហិរញ្ញវត្ថុ​​យុត្តិធម៌​។

ទោះ​បី​ជា​ទិញ​​បាន​កីឡាករ​ Neymar ​ពី​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​ពិភពលោក​​ក៏​ដោយ​ ក៏​ក្រុម​អ្នក​មាន​របស់​បារាំង​មួយ​នេះ​​នៅ​តែ​មាន​មហិច្ឆតា​ចង់​​បាន​ Mbappe ប៉ុន្តែ​ប្រព័ន្ធ​ចំណាយ​ហិរញ្ញវត្ថុ​យុត្តិធម៌​នឹង​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​សម្រេច​បំណង​មួយ​នេះ​បាន​ទេ​​។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial