ចិត្តវិទ្យាបង្ហាញថា​ អ្នកដែលងាយយំគឺជាមនុស្ស…..

 ការយំគឺជាការស្រក់ទឹកភ្នែក ដែរឆ្លើយតបទៅនឹងស្ថានភាពអារម្មណ៍។ វារួបបញ្ជូលទាំងការខឹង, សប្បាយចិត្ត រឺទុក្ខព្រួយ។ ការយំអាចត្រូវបានគេឃើញថាជាភាពទន់ខ្សោយ ប៉ុន្តែការពិតទៅ​ មនុស្សដែលអាចបង្ហាញទឹកភ្នែករបស់ពួកគេ គឺជាមនុស្សក្លាហាន។ មានមនុស្សមិនច្រើនទេ ដែលដឹងថាការយំ​មានផលល្អ​ជាច្រើនចំពោះសុខភាពយើង។ ខាងក្រោមចិត្តវិទ្យានិយាយ អំពីមនុស្សដែលងាយយំ៖

 
១. អ្នកដែលងាយយំគឺជា មនុស្សល្អ និងមិត្តល្អ
នៅពេលដែលអារម្មណ៍របស់អ្នកធ្លាក់ចុះ, អ្វីដែលអ្នកត្រូវធ្វើនោះគឺយំ, បញ្ចេញការឈឺចាប់ទាំងអស់ចេញមកក្រៅ ហើយបើកចំហរខ្លួនអ្នក ដើម្បីអោយអ្នកដទៃបានដឹង និងយល់ពីអ្នក ហើយគេអាចនឹងជួយអ្នកផងដែរ។
 
២. អ្នកដែលងាយយំគឺក្លាហាន ក្នុងការបញ្ចេញអារម្មណ៍របស់ពួកគេ
បាត់បង់មនុស្សជាទីស្រលាញ់, ស្ត្រេស, ខឹង, ស្អប់, ក្រៀមក្រំ, បញ្ហាសុខភាពដូចជាជាតិស្ករនៅក្នុងឈាម, អតុល្យភាពអ័រម៉ូន ហើយសូម្បីតែអ្វីដែលលេចឡើងដូចជាបទចម្រៀងកំសត់ៗ និងរឿងកំសត់ៗ គឺសុទ្ធតែអាចនាំអោយយើងយំបានទាំងអស់។
 
៣. អ្នកដែលងាយយំអាច គ្រប់គ្រង និង អាចដោះស្រាយបញ្ហាតានតឹងបាន
អនុញ្ញាតអោយទឹកភ្នែករបស់អ្នកស្រក់ ចេញពីភ្នែករបស់អ្នក គ្រប់ស្ថានភាព ដែលអាចជួយអោយអ្នកកាត់បន្ថយការគិតវែងឆ្ងាយបាន ព្រោះថាការទប់នៅក្នុងចិត្តយូរ វានឹងធ្វើអោយខូចផ្លូវចិត្តធ្ងន់ធ្ងរ។ 
 
៤. អ្នកដែលងាយយំ គឺជាមនុស្សរឹងមាំគ្រប់គ្រាន់
មនុស្សដែលអនុញ្ញាតអោយទឺកភ្នែករបស់ពួកគេស្រក់ចុះ យ៉ាងងាយស្រួលគឺជាមនុស្សរឹងមាំ ព្រោះពួកគេអាចគ្រប់គ្រង់អារម្មណ៍របស់ពួកគេ។ វាពិតជាមិនស្រួល ក្នុងការទប់ទឹកភ្នែក មិនអោយហូរចុះខ្លាំងណាស់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial