ចិត្តវិទ្យាប្រាប់ពី​របៀបមើលចិត្តមនុស្ស- វាពិតជាមានប្រយោជន៍ខ្លាំងណាស់

១. ចង់ដឹងរឿងអ្វីម្យ៉ាងពីនរណាម្នាក់
សួរសំនួរទៅកាន់ពួកគេ ហើយនៅពេលដែលពួកគេឆ្លើយ អ្នកនៅស្ងៀម ហើយរក្សាក្រសែភ្នែក សំលឹងបុគ្គលម្នាក់នោះ, នោះគេនឹងបន្តនិយាយប្រាប់អ្នករហូតធ្លាយរឿងលំអិត។
 
២. វិធីបញ្ជុះបញ្ជូលនរណាម្នាក់ពីរឿងអ្វីមួយ
នៅពេលដែលអ្នកនិយាយ អ្នកត្រូវប្រាកដថា បុគ្គលម្នាក់នោះអង្គុយ ហើយអ្នកឈរ។ អ្នកអាចបញ្ជុះបញ្ជូលបុគ្គលម្នាក់នោះបានយ៉ាងលឿន ដោយប្រើវិធីនេះ។
 
៣. គន្លឹះនៃទំនុកចិត្ត
នៅពេលដែលអ្នកនិយាយនៅក្នុងបន្ទប់ជាមួយមនុស្សជាច្រើន ចូរសន្មត់ថាគ្រប់គ្នាចូលចិត្តអ្នក។
 
៤. ប្រសិនបើនរណាម្នាក់ចាប់អារម្មណ៍នឹងអ្នក
មនុស្សដែលចាប់អារម្មណ៍នឹងអ្នក នឹងព្រិចភ្នែកញឹកញាប់ នៅពេលដែលចូលសន្ទនាជាមួយអ្នក។
 
៥. មើលស្នាមញញឹមក្លែងក្លាយ រឺពិតប្រាកដ
ភ្នែកពិពណ៌នាបានយ៉ាងច្រើន អំពីថាតើមនុស្សម្នាក់នោះញញឹម​ដោយចេញពីចិត្ត រឺក្លែងក្លាយ។ ប្រសិនបើអ្នកសម្គាល់ឃើញ មានស្នាមជ្រួញនៅចុងកន្ទុយភ្នែក នោះមានន័យថាបុគ្គលម្នាក់នោះញញឹមពិតប្រាកដ។
 
៦. មើលបុគ្គលម្នាក់នោះរីករាយ​ក្នុងការនិយាយជាមួយអ្នករឺអត់
អ្នកអាចមើលដឹងថាបុគ្គលនោះ ចូលចិត្តក្នុងការសន្ទនាជាមួយអ្នករឺអត់ ដោយការមើលទៅលើជើងរបស់ពួកគេ។ ប្រសិនបើជើងចង្អុលទៅអ្នក នោះមានន័យថាគេ​រីករាយក្នុងការនិយាយជាមួយអ្នក តែបើជើងបែរទៅចំហៀង រឺទៅទិសផ្សេង នោះមានន័យថាបុគ្គលនោះមិនចង់និយាយជាមួយអ្នកទេ។ 
 
៧. នៅក្នុងពិធីជប់លៀង រឺកិច្ចប្រជុំ
និយាយរឿងកប្លែង ហើយយកចិត្តទុកដាក់ មើលទៅលើមនុស្សដែលកំពុងសើច។ អ្នកដែលក្រឡែកមើលគ្នាទៅវិញទៅមក ដោយអារម្មណ៍សិទ្ធស្នាល នោះបង្ហាញពីមិត្តភាពល្អ រឺទំនាក់ទំនងជិតស្និទ្ធ។
 
៨. យកឈ្នះនៅក្នុងជម្លោះ
មនុស្សជាច្រើនស្រែកដាក់គ្នាទៅវិញទៅមក នៅពេលដែលទាស់គ្នា។ តែចង់ឈ្នះនៅក្នុងជម្លោះ, កុំធ្វើបែបនេះ។ រក្សាភាពស្ងប់ស្ងាត់របស់អ្នក នោះនឹងធ្វើអោយអ្នក ដែលឈ្លោះជាមួយអ្នក មានអារម្មណ៍ឈឺ និងតានតឹងកាន់តែខ្លាំង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial