នារីៗ​ដែល​មាន​សង្សារ​ច្រើន មិន​មែន​ជា​ការ​ល្អ​ឡើយ

   ការ​នៅ​ឯកា ពេល​ខ្លះ​វា​ជា​រឿង​មួយ ​ល្អ​ជាង​ការ​មាន​គូរ។ ប៉ុន្តែ ប្រសិន​បើ​នៅ​តែ​ឯកា​រយៈ​ពេល​យូរ​ពេក ក្ដី​បារម្ភ​របស់​ឪពុក​ម្ដាយ ក៏​មាន​ច្រើន​ផង​ដែរ ពិសេស​សម្រាប់​នារីៗ​របស់​យើង។ សម្រាប់​ការ​ជ្រើស​រើស​គូ​ស្រករ ឬ​គូ​សង្សារ​នេះ វា​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ព្រោះ​បើ​ជ្រើស​រើស​ខុស ប្រៀប​ដូច​ជា​យើង​ដើរ​ផ្លូវ​មួយ​ដ៏​វែង​ឆ្ងាយ ហើយ​វង្វេង​ផ្លូវ ដែល​មិន​អាច​ធ្វើ​ការ​បើ​ក្រោយ​បាន។ អាន​ផង​ដែរ​នូវ ៖  វិធី 5យ៉ាង ដើម្បីធ្វើឱ្យ មិត្តប្រុសរបស់អ្នក មានអារម្មណ៍ល្អ វិធី 5យ៉ាង ដើម្បីធ្វើឱ្យ មិត្តប្រុសរបស់អ្នក មានអារម្មណ៍ល្អ

   ជុំ​វិញ​នឹង​បញ្ហា​ជ្រើស​រើស​គូស្រករ ឬ​ការ​រក​គូសង្សារ​នេះ ទៀត​សោត​ក៏​មាន​មតិ​ជា​ច្រើន​បាន​យល់​ឃើញ​ថា "នារីៗ ដែល​មាន​សង្សារ​ច្រើន មិន​មែន​ជា​រឿង​មួយ​​ល្អ​ឡើយ"។ តើ​ពិត​ដែរ​ទេ បាន​ជា​គេ​ហ៊ាន​លើក​ឡើង​យ៉ាង​ដូច្នេះ? ហើយ​មាន​មូល​ហេតុ​អ្វី​ជា​ការ​សម្អាង?…

   អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ឮ​ចាស់ៗ ឬ​ឪពុក​ម្ដាយ​របស់​អ្នក​និយាយ​ហើយ​ថា «មនុស្ស​ល្អ បើ​ដើរ​ចូល​មនុស្ស​អាក្រក់ គេ​នឹង​ម៉ៃ​ថា​អាក្រក់​ដូច​គ្នា»។ ពិត​ណាស់ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​សង្សារ បុរស​ទាំង​ឡាយ ឬ​អ្នក​ដែល​ធ្លាប់​បាន​ស្គាល់​អ្នក ប្រាកដ​ជា​មាន​ការ​វិនិច្ឆ័យ​ទៅ​លើ​ផ្លូវ​មួយ​មិន​ល្អ អាច​និយាយ​ថា អ្នក​បាន​ខូច​ខ្លួន, ខូច​ប្រាណ ជា​មួយ​ម្នាក់​នេះ ឬ​ម្នាក់​នោះ តាម​តែ​ការ​គិត​របស់​គេ ទោះ​បី​ជា​អ្នក​មិន​បាន​ប្រព្រឹត្ត​រឿង​នោះ​មែន​ក៏​ដោយ។

   មួយ​ផ្នែក​ទៀត​ដែល​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ថា បុរស​ដែល​ជា​សង្សារ​អ្នក ច្បាស់​ជា​មាន​ម្នាក់​យ៉ាង​តិច ក្នុង​ចំណោម​អ្នក​ទាំង​នោះ ធ្លាប់​សុំ​អ្នក​រួម​ភេទ​ជា​មិន​ខាន។ ផល​វិបាក​នៃ​ការ​រួម​ភេទ ក្នុង​ពេល​កំពុង​សិក្សា ឬ​មុន​ពេល​រៀប​ការ គឺ​មាន​ផលវិបាក​ច្រើន​ណាស់ ដែល​នារីៗ​ទាំង​ឡាយ​មិន​គួរ​ប្រឡូក ឬ​សាក​ល្បង​ឡើយ។

   ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំផុត គឺ​ខួរ​ក្បាល ដែល​ខួរ​ក្បាល​ជា​អ្នក​បញ្ជា​ ហើយ​ចិត្ត​ជម្រុញ​ដល់​សកម្មភាព គឺ​ត្រូវ​ចេះ​ប្រើ​ខួរ​ក្បាល​ឲ្យ​បាន​ល្អ មុន​នឹង​ធ្វើ​អ្វី​មួយ។ បើ​សិន​ជា​មិន​ច្បាស់​ទេ​នោះ អ្នក​អាច​ពិភាក្សា​ជា​មួយ​នឹង​ចាស់ ឬ​ឪពុក​ម្ដាយ​របស់​អ្នក ព្រោះ​ពួក​គាត់​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ទាំង​អស់​នោះ៕ អាន​ផង​ដែរ​នូវ ៖​ ខ្សែ​ដែល​ដាច់ ត្រូវ​ត​វិញ​របៀប​ម៉េច? ចុះ​បេះ​ដូង​ដែល​ប្រេះ​ស្រាំ ត្រូវ​ភ្ជាប់​វិញ​របៀប​ណា?

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial