OPPO R11 មក​ដល់​កម្ពុជា​ទាក់​ទាញ​អតិថិជន​ខ្លាំង!!!

គឺជា​ក្រុម​ហ៊ុន​ទូរស័ព្ទ​ដៃ​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ និង​មាន​គេទទួល​ស្គាល់ទូទាំង​ពិភព​លោក​ដូចជា អាមេរិក​ខាង​ជើង ទ្វីប​អឺរ៉ុបនិង​ទ្វីប​អាស៊ី។ ទន្ទឹម​នេះ​ផង​ដែរ​ក្រុម​ហ៊ុន Oppo ទើប​តែ​បញ្ចេញ​ស្មាត​ហ្វូន​ជំនាន់​ថ្មី​ប្រចាំ​ឆ្នាំ២០១៧ គឺ​ OPPO R11 ត្រូវ​បានរចនា​ដ៏​ល្អ​ឥតខ្ចោះ​ធ្វើ​អោយ​ទាក់​ទាញ​អតិថិជន​ខ្លាំង​។

OPPO R11 មាន​លក្ខណៈ​ពិសេស​ដូច​ជា អេក្រង់​ទំហំ 5.5អុីញ (1080 x 1920 ) ដោយ​បាន​បំពាក់​ប្រព័ន្ធ​ដំណើរ​ការ​ប្រភេទ octa-core Snapdragon 660 អម​ជា​មួយ​នឹង​ RAM ទំហំ 4GB និង​អង្គចងចាំ​ម៉ាសុីន​ទំហំ 64GB។ ជាង​នេះ​ទៀត​សោត​ក្រុម​ហ៊ុន​បាន​បំពាក់​លកាមេរ៉ា​ខាង​ក្រោយ​ជា​ប្រភេទ​កាមេរ៉ា​ភ្លោះ​ដែល​ទំហំ 16MP និង​ទំហំ 20MP ដែល​មាន​សមត្ថភាព​អាច​ចាប់​រូប​ភាព​កម្រិត​ច្បាស់​តែ​ម្ដង ចំពោះ​ថាម​ពល​ថ្ម​វិញ​មាន​ទំហំ 2900mAh ដែល​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្ដិការចុង​ក្រោយ​បង្អស់ Android 7.1.1 (Nougat) ។

OPPO R11 ត្រូវ​បាន​រចនា​អម​ជា​មួយ​បច្ចេក​វិទ្យា​ចុង​ក្រោយ ដែល​ធ្វើ​អោយ​ប្រព័ន្ធ​ដំណើរ​កាន់​តែ​លឿន ក្នុង​នោះ​ផង​ដែរ​ក្រុមហ៊ុន​បាន​រចនា​មក​មាន​ចំនួនបីពណ៌​មាន​ដូច​ជា ខ្មៅ ក្រហម ផ្កាឈូក និង​ពណ៌មាស ចំពោះ​តម្លៃ​វិញប្រមាណ​ជាង $520 (តម្លៃនៅបរទេស) ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial