សត្វ​អូដ្ឋ​កំសត់​មួយ​ក្បាល រក​ម្ចាស់​មិន​ឃើញ តែ​បាន​ប៉ូលីស​ជួយ…

នាយកដ្ឋាន​ប៉ូលីស Granby បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក របស់​សត្វ​អូដ្ឋ ដ៏​ធំមួយ​ក្បាល កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ នៅលើ​បណ្តាញ​សង្គម Twitter ដើម្បី​អំពាវនាវ​រក​ម្ចាស់​របស់​វា។


នាយកដ្ឋាន​ប៉ូលីស បាន​និយាយ​ថា "ប្រសិន​បើ​អ្នកណា​បាត់​ខ្លួន​សត្វ​នេះ សូម​ទាក់ទង​ទៅ​ប៉ូលីស Granby។ យើង​មិន​មែន​និយាយ​លេង​ទេ"។

សេចក្តី​អំពាវ​នាវ​ជា​សាធារណៈ​របស់​នាយកដ្ឋាន​ប៉ូលីស បាន​បង្ហាញ​ពី​ភាព​ជោគជ័យ ព្រោះ​ក្រោយ​ពេល​ប្រកាស​ប្រហែល 4 ម៉ោង​ក្រោយ​មក ម្ចាស់​របស់​វា បាន​មក​នាំ​យក​សត្វ​ដ៏​កម្សត់​នេះ​ត្រឡប់​ទៅ​វិញ។

ប៉ូលីស​បាន​និយាយ​ពាក្យ​ដ៏​គួរ​ឲ្យ​អស់​សំណើច​ចុង​ក្រោយ​ថា "រឿង​ល្ខោន​របស់​សត្វ​អូដ្ឋ ត្រូវ​​ចប់​ហើយ សត្វ​ត្រូវ​បាន​ជួប​ជុំគ្នា​ជា​មួយ​ម្ចាស់​របស់​វា​វិញ​ហើយ"។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial