តើ​គួរ​ចាំ​យូរ​ដែរ​ទេ បើសិនជា​ចង់​បន្ត​ទៅ​តង់​ទី​ពីរ​ម្តងទៀត​?

រឿង​នេះ​ទំនងជា​ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់​។ ក្រោយ​ពី​អ្នក​បាន​បង្ក​សមរភូមិ​លើ​គ្រែ​យ៉ាង​ក្តៅគគុក​រួចហើយ អ្នក​ប្រហែលជា​យល់​ថា​វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ណា​សម្រាប់​យប់​នេះ ប៉ុន្តែ​តើ​មាន​អ្វី​កើតឡើង​ទៅ​បើសិនជា​នាង​ចង់​បន្ត​ទៅ​តង់​ទី​ពីរ​បន្ថែមទៀត​? តើ​អ្នក​ត្រៀម​ខ្លួន​សម្រាប់​រឿង​នេះ​ហើយ​ឬ​នៅ​? អ្នក​ប្រហែលជា​ដឹង​ហើយ​ថា វា​ទំនងជា​រឿង​មួយ​ពិបាក​បន្តិច​ដើម្បី​ចូល​អារម្មណ៍​ម្តងទៀត​។ ប៉ុន្តែ​តើ​អ្នក​គួរតែ​រងចាំ​យូរ​ប៉ុណ្ណា​ទៅ​ទើប​អាច​បន្ត​សកម្មភាព​សម្រាប់​តង់​ទី​ពីរ​បាន​ទៅ​?


តើ​គួរ​ចាំ​រយៈពេល​យូរ​ប៉ុណ្ណា​ទៅ​ដើម្បី​អាច​បន្ត​រួមភេទ​ក្នុង​តង់​ទី​ពីរ​បាន​?
​អ្នក​គួរតែ​ដឹង​ហើយ​ថា តាម​ការបង្ហាញ​ក្នុង​វីដេអូ​សិច គឺ​បុរស​ទំនងជា​អាច​បាញ់​ទឹកកាម​ចេញ​បាន​ពី ៣ ទៅ​៤​ដង​ឯណោះ​ក្នុងពេល​រួមភេទ​ម្តងៗ ប៉ុន្តែ​វា​មិនអាច​កើត​ឡើង​ឡើង​សម្រាប់​រឿង​ពិត​។ មនុស្ស​ប្រុស​មិន​ដូច​មនុស្ស​ស្រី​ឡើយ គឺ​ត្រូវការ​ពេល​សម្រាក​មួយ​មុនពេល​គេ​អាច​មាន​អារម្មណ៍ និង​កម្លាំង​ស៊ូ​ក​បញ្ចូល​លិង្គ​ម្តងទៀត​។ ខណៈពេល​ដែល​មិន​មាន​ទិន្នន័យ​ណាមួយ​ចំពោះ​រយៈពេល​សម្រាក​នេះ​នៅឡើយ​នោះ គេ​អាច​ធ្វើ​ការប៉ាន់ស្មាន​ថា វា​មាន​រយៈពេល​ពី ៣០​នាទី ទៅ​២៤​ម៉ោង​។ រយៈពេល​សម្រាក​នេះ​ទំនង​ជា​ងាយ​នឹង​យូរ​នៅពេល​អាយុ​កាន់តែច្រើន​។

តើ​អ្វី​ទៅ​ដែល​នាំ​ឲ្យ​លិង្គ​ពិបាក​ឡើង​រឹង​?
​ខណៈពេល​ដែល​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​មិន​ទាន់​ច្បាស់​អំពី​រឿង​នេះ ប៉ុន្តែ​ការស្រាវជ្រាវ​ជាច្រើន​បាន​និយាយថា រឿង​នេះ​ដោយសារ​តែ​ក្រោយ​ពី​បុរស​បាញ់​ទឹកកាម​ចេញ​រួច​ហើយ គឺ​មាន​ការចេញ​នូវ​អ័រម៉ូន Prolactin ច្រើន​ដែល​ជា​ហេតុ​នាំ​ឲ្យ​លិង្គ​មិន​ងាយ​រឹង​ឡើងវិញ​បាន​។ ទាក់ទង​នឹង​របៀប​រស់នៅ​ដូចជា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើឲ្យ​រឿងនេះ​ត្រូវ​ស៊ី​ពេល​កាន់តែ​យូរ​ផងដែរ​។ លើសពីនេះទៅទៀត ការ​ដែល​ប្រើ​វិធី​ជួយ​ខ្លួនឯង​ទៀងទាត់​ពេក​ប្រហែល​ជា​ហេតុផល​មួយ​ដែរ ដែល​នាំ​ឲ្យ​អ្នក​មិន​អាច​បន្ត​ទៅ​តង់​ទី​ពីរ​ទៀត​បាន​។

ពេលណា​ដែល​ខ្ញុំ​គួរ​បារម្ភ​ទៅ​?
​អ្នក​ត្រូវ​តែ​បារម្ភ​បើសិនជា​អ្នក​ត្រូវការ​ពេល​ច្រើន​ថ្ងៃ​ទើប​អាច​បន្ត​មួយតង់​ទៀត​បាន​។ វា​អាច​ជា​សញ្ញា​មួយ​បញ្ជាក់​អំពី​បញ្ហា​លិង្គ​មិន​ឡើង​រឹង និង​ត្រូវការ​ពិគ្រោះ​ជាមួយ​ពេទ្យ​ភ្លាមៗ​ដែរ​។ មាន​តែ​គ្រូពេទ្យ​ទេ​ទើប​អាច​រកឃើញ​ថា តើ​កត្តា​របៀប​រស់នៅ​បែប​ណា​ដែល​ធ្វើឲ្យមាន​បញ្ហា​នេះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial