រូបមន្តតែមួយ តែអាចប្រើចំពោះ ការលាងសម្អាតតម្រងនោម, ជាតិពុល, ទឹកនោមផ្អែម, ហឺត និងខូឡេស្តេរ៉ូល

 តើអ្នកដឹងទេថា ពោតបារាំងឆៅ ១ ពែងមានផ្ទុកអ្វីខ្លះ? វាផ្ទុកកាឡូរីតែ ៣០កាឡូរី, ជាតិសរសៃ ៣ ក្រាម, ប្រូតេអ៊ីន ៣ ក្រាម, carbohydrates ៧.៦ ក្រាម និងជាតិខ្លាញ់ ០.១,​ វីតាមីន C ២១ ក្រាម, folate ៨០ក្រាម និង magnesium ៦០ក្រាម។ ដូច្នេះហើយទើបវាត្រូវបានគេអោយងារថាជា បន្លែកំពូល ហើយវាងាយរកគ្រប់ទីកន្លែង។

 
មិនថាអ្នកញ៉ាំវាដោយរបៀបណាទេ ប៉ុន្តែអត្ថប្រយោជន៍របស់វាមិនសាបសូន្យឡើយ។ អត្ថប្រយោជន៍ដែលទទួលបានពីវាគឺ បំបាត់រោគហឺត, លុបបំបាត់ខូឡេស្តេរ៉ូលអាក្រក់, ពង្រឹងប្រព័ន្ធភាពសុំា, ជៀសបញ្ហាតម្រងនោម និងសម្អាតតម្រងនោម ហើយជួយអ្នកជំងឺទឹកនោមផ្អែមផងដែរ។ វាត្រូវបានគេបង្ហាញថា វាធ្វើអោយប្រសើរឡើងនូវកាស្រូបយកជាតិស្ករ នៅក្នុងក្រពះ។ ខាងក្រោមនេះជាវិធីដ៏ងាយស្រួលបំផុត៖
 
-អ្នកគ្រាន់តែយកពោតបារាំស្រស់ៗ ហើយលាងទឹកវាអោយស្អាត ទុកអោយអស់ទឹក បន្ទាប់មកកាត់ក្បាល និងកន្ទុយវាអោយបានស្អាតល្អ។ ដាក់ត្រាំទៅក្នុងទឹកឆ្អិន ២-៣ ពែង ហើយបិទគំរបអោយជិត ទុកចោល ១ យប់។
-ព្រឹកឡើងយកវាមកញ៉ាំមួយស្លាបព្រាបាយ មុនពេលញ៉ាំអាហារព្រឹកជារៀងរាល់ថ្ងៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial