ប្រសិនជាអ្នកធ្វើរឿងទាំងនេៈបាន អ្នកគឺជាមនុស្សថ្លៃថ្នូរ និង គួរអោយគោរពបំផុត

១. បើសិនជាអ្នកបបួល ឬ អញ្ជើញ អ្នកណាម្នាក់មកក្រៅនោះគឺ មានន័យថាអ្នកគួរតែជាអ្នកចេញលុយ។
ឧទាហរណ៍៖ “ខ្ញុំអញ្ជើញអ្នកទៅក្រៅញាំអាហារពេលល្ងាច”។ តែបើសិនជាអ្នកបបួល ឬ អញ្ជើញដោយសួរគេថា៖ “តើអ្នកចង់ទៅញាំអីខាងក្រៅជាមួយខ្ញុំទេ នោះអ្នកអាចចេញលុយរៀងខ្លួន”។

២. អ្នកមិនគួរទៅលេងផ្ទះអ្នកណាម្នាក់ដោយមិនបានអោយដំណឹងគេមុននោះទេ។

៣. អ្នកមិនគួរ គិតតែពីចុចទូរស័ព្ទនៅពេលដែលមានការជួបជុំ ឬ ណាត់ជួបគ្នានោះទេ។ ធ្វើដូចច្នោះអ្នកអាចចាត់ទុកថាមិនអោយតំលៃ នៃការណាត់ជួប វាជាទង្វើដែលមិនគប្បី។

៤. នៅពេលណាត់ជួបនារីដែលអ្នកស្រលាញ់ អ្នកមិនគួរវល់តែនិយាយទូរស័ព្ទ ឬ ឆ្លើយឆ្លងសារមិនឈប់នោះទេ។

៥. នៅពេលដែលអ្នកទៅណាជាមួយ ឬ កំពុងស្ថិតនៅជាមួយ មិត្តភក្តិ បងប្អូន ឬ អ្នកធ្វើការជាមួយក្តី នោះខណៈម្នាក់ក្នុងចំណោម។អ្នកទាំងនោះ ជួបអ្នកដែលគេស្គាល់ហើយអ្នកមិនស្គាល់គេ និយាយ “សួស្តី” ទៅកាន់គ្នា។ អ្នកក៏គួរតែនិយាយសួរស្តីទៅគេផងដែរ។

៦. សុភាពបុរសគួរតែដើរនៅខាងឆ្វេងដៃនារី។

៧. អ្នកមិនគួរជក់បារីនៅមុខនារីៗទេ បើគេមិនអនុញ្ញាតិ។

៨. ទោះបីជាអ្នកមានឋានៈណាក៏ដោយ ពេលអ្នកចូលទៅក្នុងបន្ទប់នណាម្នាក់ អ្នកគួរតែស្វាគមន៍ទៅកាន់អ្នកដែលនៅខាងក្នុង។

៩. មនុស្សតែងតែមានរឿងសំងាត់ ឬ រឿងផ្ទាល់ខ្លូនរៀងៗខ្លួន ដូចជា៖ សំបុត្រ សារ ឬ ក៏លេខសំងាត់ជាដើម។ ប្តីប្រពន្ធក្តីក៏មិនគួរជ្រៀតជ្រេកចង់ដឹងរឿងនេះពីគ្នាដែរ។

១០. ពេលអ្នកនិយាយសំទោសចំពោះកំហុសដែលកើតឡើងទៅអ្នកណាម្នាក់ ហើយគេទទួលយក អ្នកគួរជៀសវៀងកុំអោយវាកើតម្តងទៀត។

១១. កុំនិយាលឺៗពេក សើចខ្លាំងពេក ឬ សំលឹង ទៅកាន់អ្នកណាម្នាក់ឡើយ។

១២. ត្រូវនិយាយអគុណទៅកាន់អ្នកដែលបានជួយអ្នក ទោះបីជាមិត្ត ឬ សាច់ញាតិក្តី៕
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial