ពិត​ជា​មិន​ធម្មតា​មែន!!! ពេជ្រ ថៃ ល្បីខ្លាំង​ដល់ The Voice Global

កាល​ពី​ម្សិល​មិញ​នេះ នៅ​លើ Channel Youtube ផ្លូវ​ការ​របស់ The Voice Global បាន​បង្ហោះ​វីដេអូ​មួយ ដក​ស្រង់​សមត្ថភាព​កុមារ​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក ក្នុង​កម្មវិធី The Voice Kids។ ឈុត​ដំបូង​អង្អស់ នៅ​ក្នុង​វីដេអូ​នោះ បាន​បង្ហាញ​ពី​កុមារ ពេជ្រ ថៃ ដែល​មាន​សមត្ថភាព​អស្ចារ្យ ធ្វើ​ឲ្យ​គណកម្មការ​ទាំង ៣ ចុច​ប៊ូតុង​យក​រូប​គេ។


ពេជ្រ ថៃ មិន​ត្រឹម​តែ​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​ក្នុង The Voice Global ក៏​មាន​រូប​គេ​ដែរ។ គួរ​រំលឹក​ផង​ដែរ​ថា វីដេអូ​របស់ ពេជ្រ ថៃ ក្នុង​កម្មវិធី The Voice Kids Cambodia ក្នុង​រយៈពេល ២ សប្ដាហ៍​មក​នេះ មាន​អ្នក​ទស្សនា​រហូត​ដល់​ជាង ៧ លាន​នាក់​ហើយ។

នេះ​ប្រហែល​ជា​ហេតុផល​មួយ ដែល​ធ្វើ​ឲ្យ ពេជ្រ ថៃ ត្រូវ​បាន​ជាប់​ក្នុង The Voice Global។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial