​រួមភេទ​ញឹកញាប់​ប៉ុណ្ណា​ទៅ ​ទើប​ហៅ​ថា​ច្រើន​ជ្រុល​នោះ​? ធ្លាប់​ឆ្ងល់​ដែរ​ទេ​?

​វា​គឺជា​ជំនឿ​មួយ​ដែល​ពេញ​និយម​ណាស់​ដែល​ការ​រួមភេទ​ញឹកញាប់​អាច​មាន​ប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​មនុស្ស​យើង​។ វា​អាច​ជួយ​បង្កើន​លទ្ធភាព​នៃ​ការ​មានកូន ជួយ​ឲ្យ​ស្ត្រី​មក​រដូវ​ទៀង ព្យាបាល​ជំងឺ​ផ្តាសាយ និង​សម្រក​ទម្ងន់​។ យ៉ាងណាមិញ ការ​រួមភេទ​ក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​ទប់ស្កាត់​ភាព​ជ្រីវជ្រួញ និង​ជំរុញ​ឲ្យមើល​ទៅ​កាន់តែ​ក្មេ​ងជាង​វ័យ​ផងដែរ​។

ប៉ុន្តែ​វា​តែងតែ​មាន​ការបារម្ភ​មួយចំនួន​ដែល​និយាយថា តើ​មនុស្ស​យើង​រួម​ភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ទើប​ហៅ​ថា​ជ្រុល​ខ្លាំង​ទៅ​? តើ​វា​ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ​? ​

តើ​រួមភេទ​ច្រើន​ប៉ុណ្ណា​ទៅ​ទើប​ហៅ​ថា​ច្រើន​ជ្រុល​?​
បើសិនជា​ការ​រួមភេទ​ចាប់ផ្តើម​ពេញ​មួយថ្ងៃ ហើយ​ចាប់ផ្តើម​រំខាន​ដល់​ទំនាក់ទំនង​ស្នេហា ការងារ ឬ​លក្ខណៈ​ផ្ទាល់ខ្លួន​ច្រើន នោះ​ហើយ​ទើប​ហៅ​ថា​ជ្រុល​។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ​បាន​ណែនាំ​ថា ការ​រួមភេទ​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​គឺជា​រឿង​មួយ​ល្អ ហើយ​វា​គួរតែ​ធ្វើ​ឡើង​ដោយ​ការស្ម័គ្រចិត្ត​ទាំងសងខាង​ផងដែរ​។ ​

តើ​ប៉ះពាល់​ដល់​សុខភាព​ដែរ​ទេ បើសិន​ជា​រួម​ភេទ​ច្រើនពេក​? ​
ការ​រួមភេទ​ច្រើនដង​ក្នុង​ពេលវេលា​ដ៏​ខ្លី​អាច​បណ្តាលឲ្យ​មាន​ការបង្ករោគ​នៅ​ផ្លូវទឹក​ម៉ូត្រ​បាន​។ ធម្មតា បង្ហួរនោម​គឺជា​បំពង់​បង្ហូរទឹក​នោម​ដែល​ត​ភ្ជាប់​ពី​ប្លោកនោម​ដើម្បី​បញ្ចេញ​ទឹកនោម​មក​ខាងក្រៅ ហើយ​វា​ក៏​ស្ថិតនៅ​ជាប់​នឹង​ទ្វារមាស​ដែរ​។ គ្រប់​ពេល​ដែល​អ្នក​រួម​ភេទ វា​អាច​នឹង​ធ្វើឲ្យ​បាក់តេរីចេញពី​ទ្វារមា​ស​ចូលទៅ​ក្នុង​បង្ហួរនោ​ម រួច​ចូលដល់​ប្លោកនោម​បាន​។ បើសិន​ជា​អ្នក​រួម​ភេទ​ច្រើន​ដង​ក្នុង​ពេលវេលា​ដ៏​ខ្លី ការ​ប្រឈម​នឹង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​នឹងមាន​ខ្ពស់​ជាមិនខាន​។ ​

ការស្រាវជ្រាវ​បាន​រកឃើញថា គូរ​ស្នេហ៍​ដែល​រួម​ភេទ​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​មាន​ការកើនឡើង​ចំនួន​អង់ទីគ័រ​ការពា​រការ​បង្ក​រោគ​ខ្ពស់​ជាង​អ្នក​ដែល​មិនសូវ​រួមភេទ​រហូតដល់ ៣០​ភាគរយ​ឯណោះ​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial