លោក​យាយ​អាយុ 70 ឆ្នាំ បង្ហាញ​ពី​អាថ៌កំបាំង​របស់​គាត់ ចំពោះ​ការ​រក្សា​រូប​រាងកាយ​ឲ្យ​ស្រស់ស្អាត និង​សិចស៊ី

លោក​យាយ​ម្នាក់ មាន​ឈ្មោះ​ថា Carolyn Hartz អាយុ 70 ឆ្នាំ បាន​បង្កើត​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ចំពោះ​ពិភពលោក ពិសេស​អ្នក​ដែល​មាន​វ័យ​ចំណាស់ៗ។ ទោះ​បីជា​វ័យ 70 ឆ្នាំ​ហើយ​ក៏​ដោយ តែ​គាត់​មើល​ទៅ​ហាក់​ដូច​ជា មាំមួន និង​មាន​រាង​កាយ​សិចស៊ី​គួរ​ឲ្យ​ទាក់​ទាញ​បំផុត។


លោក​យាយ Hartz បាន​និយាយ​ថា "យើង​ត្រូវ​ដឹង​ថា ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង មាន​ការថយ​ចុះ​ជា​លំដាប់ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់។ ដែល​នោះ​មាន​ន័យ​ថា យើង​ត្រូវ​គ្រប់គ្រង និង​ធ្វើ​ការ​ជ្រើសរើស​អាហារ​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ និង​ងាយ​ស្រួល​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ"។

លោក​យាយ​បាន​បន្ត​ទៀត​ថា "ខ្ញុំ​ជឿ​ជាក់​! វា​សំខាន់​ណាស់ ដែល​យើង​ត្រូវ​ដឹង​អំពី​ប្រភេទ​អាហារ​ដែល ត្រូវ​ញ៉ាំ និង​បរិមាណ​អាហារ​ដែល​បាន​ញ៉ាំ។ ការ​គិតគូរ​ក្នុង​ពេល​ដែល​អ្នក​ញ៉ាំ គឺ​ជា​កត្តា​ដ៏​ធំ និង​មាន​ឥទ្ធិពល​មួយ។ ការ​ញ៉ាំ​ចំណី​អាហារ ដោយ​មិន​បាន​ដឹង អាច​នាំ​អោយ​មាន​ការ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន​ផង​ដែរ"។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​ជា​ច្រើន​នៅ​មាន​ការ​សង្ស័យ​ថា លោក​យាយ Hartz មិន​មែន​ថែរក្សា​សុខភាព​បែប​ធម្មតាៗ​តែ​ម្យ៉ាង​នោះ​ទេ តែ​ប្រហែល​ជា​គាត់​មាន​ប្រើប្រាស់​ថ្នាំ​ពពួក Bototox ដើម្បី​បន្តឹង​ស្បែក​ទៀត។ ប៉ុន្តែ​ទោះ​មាន​ការ​សង្ស័យ​បែប​ណា​ក្ដី Hartz បាន​ច្រាន​ចោល​ចំពោះ​ការ​សង្ស័យ​ទាំង​នោះ​ចោល និង​ឈរ​លើ​គោល​ជំហរ​ដែល​ខ្លួន​ធ្លាប់​បាន​លើក​ឡើង​កន្លង​មក។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial