៥ តិច​និក​ ក្លាយ​ជាអ្នក​ថើប​ដ៏កំពូល

គេ​តែង​ទទួល​ស្គាល់​ថា​ការ​ថើប ជាពិសេស​ការ​ថើប​ជញ្ជក់​មាត់ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៅ​ពេល​រួម​ភេទ។ ដោយ​សារ​ការ​ថើប​មាន​សារៈ​សំខាន់​នេះ​ហើយ​ទើប​មនុស្ស​ម្នាក់​ៗ​ចាំ​បាច់​ត្រូវ​ធ្វើ​តាម​អោយ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​​ថើប​មុន​ពេល​រួម​ភេទ។ តើ​វិធី​ថើប​ជញ្ជក់​មាត់​បែប​ណា​ដើម្បី​បាន​ក្លាយ​ជា​អ្នក​ថើប​ដ៏​អស្ចារ្យ​ម្នាក់? ខាង​ក្រោម​នេះ​ជាវិធី​ដែល​អ្នក​អាច​សាកល្បង​ដោយ​ខ្លួន​ឯង​បាន​។

១-មាន​ភាព​ទន់​ភ្លន់ ៖ ការ​ថើប​ដែល​ទទួល​អារម្មណ៍​រំជើប​រំជួលនោះ មិន​មែន​ប្រើ​វិធី​ថើប​ជញ្ជក់​មាត់​បែប​ក្រហល់​ក្រហាយ​នោះ​ឡើយ។ ការ​ថើប​បែប​ទន់​ភ្លន់ ឬថើប​បែប​ផ្អែម​ល្ហែម​ជាវិធី​មួយ​ទៀត​ដែល​ជួយ​អោយ​ការ​រួម​ភេទ​ទទួល​បាន​ភាព​ផ្អែម​ល្ហែម​បំផុត។ ការ​ថើប​អ្នក​មិន​ចាំ​បាច់​គិត​ពីពេល​វេលា​ការ​កំណត់​ម៉ោង ឬការ​ប្រើ​វិធី​ថើប​បែប​ណាៗ​នោះឡើយ ព្រោះ​បើ​ផ្ចិត​ផ្ចង់​ពេក​អាច​ទទួល​លទ្ធផល​មិន​ល្អ​ទៅ​វិញ​ទេ។

២-ធ្វើ​ទៅ​តាម​ធម្មជាតិ ៖ តាម​ធម្មតា​បុរស​តែង​ចាប់​ផ្ដើម​ថើប​ស្ដ្រី​មុន ព្រោះ​តែ​ទម្លាប់​នេះ​ហើយ​ទើប​ធ្វើ​អោយ​ស្ដ្រី​ជាច្រើន​មិន​បាន​ធ្វើ​ខ្លួន​ជា​ភាគី​ចាប់​ផ្ដើម​រឿង​នេះមុន​បុរស​ឡើយ។ បើ​ធ្វើ​ជា​ភាគី​ចាប់​ផ្ដើម​មុន​វិញ​ស្ដ្រី​តែង​មាន​ការ​អៀន​ខ្មាស។ ទោះ​បី​យ៉ាង​ណា​ស្ដ្រី​មិន​ត្រូវ​មាន​ភាព​អៀន​ខ្មាសឡើយ​ ដោយ​ចាំ​បាច់​ត្រូវ​ធ្វើ​ខ្លួន​ជា​ភាគី​ចាប់​ផ្ដើម​មុន​វិញ​ម្ដង ព្រោះ​តាម​ធម្មជាតិ​គឺ​មិន​បាន​កំណត់​ភេទ​ណា​ចាប់​ផ្ដើម​មុន​នោះ​ទេ ហេតុ​នេះ​បើ​ស្ដ្រី​ចង់​ធ្វើ​ជា​ភាគី​វាយ​លុក​មុន​វិញ​គឺ​មិន​មាន​អ្វី​ខុស​ប្រក្រតី​ឡើយ។

៣-កុំ​ទុក​ដៃ​នៅ​ទំនេរ ៖ ការ​ថើប​គេ​មិន​បាន​កំណត់​តែ​ការ​ប្រើ​ច្រមុះ​ប៉ុណ្ណោះ​ទេ បច្ចុប្បន្ន​ការ​ថើប​បែប​ជញ្ជក់​មាត់​កំពុង​ក្លាយ​ជារឿង​ពេញ​និយម​ស្ទើរ​ពាស​ពេញ​ពីភព​លោក​ទៅ​ហើយ។ ជា​មួយ​ការ​ថើប​នេះ​ដែរ​បើ​គ្រាន់​តែ​ប្រើ​កាយ​វិការ​មួយ​នេះ​ពិត​ជា​មិន​សូវ​ផ្ដល់​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជំរុញ​អារម្មណ៍​អោយ​ខ្លាំង​ក្លា​ទេ ហេតុ​នេះ​ក្រៅ​ពី​ការ​ប្រើ​មាត់​ថើប​ជញ្ជក់​ហើយ​ការ​ធ្វើ​សកម្មភាព​ដៃ​ជួយ​ស្ទាប​អង្អែល​បន្ថែម​គឺ​មិន​អាច​ខ្វះ​បាន​ឡើយ។ ចូរ​ចាំ​ថា​ការ​ប្រើ​ដៃ​ចូល​រួម​ស្ទាប​អង្អែល​បន្ថែម​នឹង​ជួយ​អោយ​កាន់​តែ​ស្រើប​ស្រាល​ និង​មាន​ភាព​ផ្អែម​ល្ហែម៕ គួរ​ចុច​អាន ៖ កុំ​រួមភេទ ព្រោះ​តែ​ហេតុ​ផល​ទាំង ៥ ចំណុច​ខាង​ក្រោម​នេះ!!!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial