អ្នក​ញៀន​នឹង​ល្បែង ប្រៀប​ដូច​ជា​សត្វ​មមាច ដែល​ចង់​បាន​ប្រយោជន៍​ពី​ភ្លើង

តើ​សត្វ​មមាច​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​ភ្លើង? បើ​ចង់​ដឹង​ត្រូវ​ស្វែង​យល់ តែ​កុំ​ចង់​សាក​ឲ្យ​សោះ។ ទោស​នៃ​ការ​ចង់​បាន​លុយ​ពី​ល្បែង ត្រូវ​បាន​លោក​អ្នក​ប្រាជ្ញ​ប្រៀប​ប្រដូច​ទៅ​នឹង សត្វ​មមាច ចង់​បាន​ប្រយោជន៍​ពី​ភ្លើង។


១. បើ​អ្នក​ធំលេង​ចាញ់៖ ត្រូវ​រក​វិធី​ផ្សេងៗ ដើម្បី​យក​មក​ប៉ះប៉ូវ​ការ​ខាត​បង់​របស់​ខ្លួន ទោះ​ជា​ខូច​ខាត​ប្រយោជន៍​ជាតិ ឬ​គាប​សង្កត់​កូន​ចៅ និង​ប្រជារាស្ត្រ​ក៏​ដោយ។

២. បើ​អ្នក​មាន​លេងចាញ់៖ សេះ​ដាច់​យក​សេះ​តាម ត្រូវ​ល្ហាម​ទាំង​គ្រួសារ។ គ្មាន​ល្បែង​ស៊ីសង​ណា​មួយ ដែល​ចម្រើន​ដល់​មនុស្ស​នោះ​ទេ។ ជីវិត​យើង​ខ្លី​ណាស់ គប្បី​ត្រូវ​ចៀស​ឲ្យ​បាន​នូវ​ល្បែង​ស៊ីសង បើ​មិន​ដូច្នេះ​ទេ អ្នក​នឹង​ត្រូវ​វិនាស រលាយ​រូប​រាង ដូច​ជា​សត្វ​មមាច​ដែល​ត្រូវ​ភ្លើង​ឆេះដូច្នេះ​ដែរ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial