ម្តាយម្នាក់ចូលលេងល្បែងនៅកាស៊ីណូ ដោយនាំកូនស្រីពិការ ដែលដេកនៅលើគ្រែ មិនអាចកម្រើកបានទៅជាមួយ ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង

 កូនស្រីរបស់ស្ត្រីម្នាក់នេះ ដេកនៅលើរទេះជនពិការ, ខណៈពេលដែលស្ត្រីជាម្តាយរូបនេះ កំពុងជក់ដៃលេងហ្គេម។

 
ហ្វីលីពិន៖ គណនីហ្វេសប៊ុកដែលមានឈ្មោះថា Rizza Singson, គឺជាស្ត្រីដែលបានឃើញ ម្តាយ និងកូនស្រីពិការនៅ Solaire  Resort and Casino នៅប្រទេសហ្វីលីពិន។ ស្ត្រីជាម្តាយបាននាំកូនស្រី ដែលពិការរបស់នាងចូលទៅក្នុងកាស៊ីណូ។ កូនស្រីមិនអាចកម្រើក រឺក្រោកឡើងបានទេ, នាងគ្រាន់តែអាចសំលឹងទៅលើពិដានតែប៉ុណ្ណោះ, ហើយម្តាយរបស់នាង ដាក់របស់របរនៅលើកូនស្រី។ 
 
យោងតាមការផុសនោះ បាននិយាយថា, នេះមិនមែនជាលើកទី ១ទេ ដែលស្ត្រីរូបនោះបានធ្វើរឿងអាក្រក់បែបនេះ។ អ្នកលេងអ៊ីនធើណេតជាច្រើននាក់ បានអះអាងថាធ្លាប់បានឃើញស្ត្រីរូបនោះ ទៅលេងនៅកាស៊ីណូផ្សេងទៀតដែរ។ 
 
Rizza អះអាងថារូបភាពនោះត្រូវបានថតឡើងដោយ ម្តាយមីងរបស់នាង ដែលបានទៅលេងនៅក្នុងកាស៊ីណូនោះ ខណៈពេលដែលម្តាយ និងកូនស្រីនោះទៅលេងនៅទីនោះដែរ។ យោងតាមសំដីម្តាយមីងរបស់ Rizza បាននិយាយថា ក្មេងស្រីរបស់នាងរងការប៉ះពាល់ដោយសម្លេងរំខាន និងផ្សែងបារីជាច្រើនម៉ោង។ ការផុសនេះសង្ឃឹមថា រូបភាពនេះនឹងទៅដល់កាស៊ីណូ ដើម្បីដោះស្រាយបញ្ហានេះអោយបានឆាប់បំផុត។
 
សំដីរបស់ម្ចាស់គណនី Rizza បាននិយាយថា, «ប្រសិនបើនរណាម្នាក់ដែលធ្វើការនៅ Solaire Resort Solaire Resort & Casino, សូមផ្ញើរូបនេះទៅពួកគេផង ដើម្បីអោយកាស៊ីណូ ចេញវិធានដើម្បីទប់ស្កាត់បញ្ហានេះ កុំអោយកើតមានឡើងម្តងទៀត»៕ 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial