អូន​ដឹង​ហើយ​ថា ៖ ស្រឡាញ់​បង​ វា​ជា​កំហុស​របស់​អូន​!!!​

 ​តាំង​ពី​​ស្គាល់​បង​កាលណា​មក​ អូន​ស្គាល់​តែ​ទឹកភ្នែក ខកចិត្ត​រាប់មិនអស់ អូន​ស្តាយ​ណាស់​ ដែល​ធ្លោយ​ចិត្ត​ទៅ​ស្រឡាញ់​បង អូន​មិន​សម​ទៅ​ស្រឡាញ់​មនុស្ស​ដូចជា​បង​ទេ បង​ជា​មនុស្ស​គ្មាន​បេះ​ដូងទេ សប្បាយ​ណាស់​មែន​ទេ​ ពេល​ឃើញ​អូន​ទឹកភ្នែក​។​ បង​មិនដែល​ផ្តល់​តម្លៃ​ដល់​ស្នេហា​សូម្បីតែ​ប​ន្តិ​ច​ បងមានភាព​ជា​មនុស្ស​ទេ​?​


នៅក្បែ​របង​យូរៗ​ទៅ​ធ្វើឱ្យ​អូន​កាន់តែ​ដឹងថា​ បង​មិន​សម​បាន​ចិត្ត​របស់​អូន​សោះ អូន​ខុស​ធ្ងន់​ណាស់ ដែល​ដាក់ចិត្ត​ទៅ​ស្រឡាញ់​បង​។​ បង​ជា​មនុស្ស​បោកប្រាស់ ប្រាប់ថា ​ស្រឡាញ់​ខ្ញុំ​ធ្វើ​អ្វី​បើ​មិន​ដែល​ផ្តល់​ការស្រឡាញ់​ឱ្យ​ខ្ញុំ​ផង ខ្ញុំ​ដឹង​ហើយ​ថា​ បង​នៅតែ​ស្រឡាញ់​គេ​ម្នាក់​នោះ អត់​អី​ទេ​ចាប់ពី​ពេល​នេះ​ទៅ​ មិនបាច់​ព្រួយ​ទេ ញ៉ែ​គេ​ឱ្យ​ឆ្អែត​ចុះ ស្រឡាញ់គ្នា​ឱ្យស្លាប់​ចុះ ខ្ញុំ​នឹង​ដើរ​ចេញពី​អ្នក ការស្រឡាញ់​បោកប្រាស់​មួយ​នេះ​ ខ្ញុំ​នឹង​ឆា​ចោល បោះចោ​ល​ហើយ​។​ ខ្ញុំ​ឈប់​ឱ្យ​អ្នក​បោកប្រាស់​ទៀ​ត​ហើយ ឈប់​យក​ខ្ញុំ​ធ្វើ​ជា​ស្ពាន​ទា​ក់ទង​គេ​ម្នាក់​នោះ​ទៀ​តទៅ សុំទោស​ដែល​ខ្ញុំ​ស្រឡាញ់​អ្នក ខ្ញុំ​ខុស​ធ្ងន់​ណាស់​ដែល​ស្រឡាញ់​ដែល​ធ្លាប់​ប្រគល់​ចិត្ត​ស្មោះ​ឱ្យ​អ្នក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial