អស្ចារ្យដល់ម្លឹង!? ផ្លែស៊ូអាចព្យាបាលជំងឺច្រើនមុខណាស់

 តើអ្នកដឹងទេថាផ្លែស៊ូ មានអត្ថប្រយោជន៍ច្រើនកំរិតណា? ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង ១០ ដែលទទួលបានពីផ្លែស៊ូ៖

 
១. ការពារការរមួលក្រពើ 
ផ្លែស៊ូមានម៉ាញ៉េស្យូម ៣% ដែលជាអេឡិកត្រូលីត និង សារធាតុរ៉ែ ដែលអាចជួយបង្ការការរមួលសាច់ដុំ។ 
 
២. ល្អសម្រាប់បេះដូង
វាមានផ្ទុកអាស៊ីតហ្វូលីត ២៣%, វីតាមីន B ដែលអាចជួយក្នុងការការពារការប្រមូលផ្តុំ homocysteine ។ ការសិក្សាមួយបានបង្ហាញថា បរិមាណអាមីណូអាស៊ីត នៅក្នុងឈាមត្រូវបាន ផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់ នៃជំងឺសរសៃឈាមបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ 
 
៣. ការពារប្រឆាំងនឹងការទល់លាមក
ផ្លែស៊ូមានផ្ទុកជាតិសរសៃ ៧% ដែលល្អចំពោះប្រព័ន្ធរំលាយអាហារ។
 
៤. ផ្តល់ថាមពលរាងកាយ
វាមានជាតិ Manganese ៩%។ ដែលមានសមត្ថភាពជួយរាងកាយ ក្នុងការបម្លែងប្រូតេអ៊ីន និងជាតិខ្លាញ់ទៅជាថាមពល។ 
 
៥. សម្រាលការនឿយហត់ និងចុករោយជើង
វាមានផ្ទុកប៉ូតាស្យូម ៤% ដែលអាចជួយសម្រាលការនឿយហត់ និងចុករោយជើង។ អាហារសម្បូរប៉ូតាស្យូម ដើម្បីទប់ស្កាត់ស្ថានភាពនេះ។
 
៦. ល្អសម្រាប់ខួរក្បាល
អ្នកចូលរួមនៃការស្រាវជ្រាវបានបង្ហាញថា វីតាមីន B6 មានសមត្ថភាពក្នុងការ ធ្វើអោយការចងចាំមានភាពប្រសើរឡើង។
 
៧. ធ្វើអោយក្រពេញទីរ៉ូអ៊ីតមានសុខភាពល្អ
វាជំរុញដល់អ៊ីយ៉ូតក្នុងការរក្សា ក្រពេញទីរ៉ូអ៊ីតអោយមានសុខភាពល្អ ដោយផ្តល់នូវជាតិស្ពាន់ ៦% ដែលជាសារធាតុរ៉ែ ដែលផ្សារភ្ជាប់ទៅនឹងការរំលាយអាហារ របស់ក្រពេញទីរ៉ូអ៊ីត ជាពិសេសនៅក្នុងផលិតកម្ម និងការស្រូបយកអ័រម៉ូន។ 
 
៨. ការពារមុន
វាមានផ្ទុកជាតិស័ង្កសី ៥%, ដែលត្រូវបានគេដឹងថាមានឥទ្ធិពល លើអ័រម៉ូនដែលគ្រប់គ្រងផលិតកម្មប្រេងនៅក្នុងស្បែក។ 
 
៩. ការពារការបាក់ឆ្អឹង
វាមានផ្ទុកទៅដោយ វីតាមីន K ហើយ វីតាមីន K នេះគឺផ្សារភ្ជាប់ទៅនឹង ជំងឺពុកឆ្អឹង។
 
១០. ទប់ស្កាត់ជំងឺមហារីក
វាមានផ្ទុកវីតាមីន C ១៣%, ដែលត្រូវបានគេដឹងថាគឺ សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដ៏ខ្លាំងក្លាមួយ ហើយវាជាសារធាតុដែលអាចការពារកោសិកា ពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ ការស្រាវជ្រាវបានបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្ម អាចពន្យឺត រឺអាចការពារការវិវត្តនៃជំងឺមហារីក៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial