២​ ចំណុច​សំខាន់ៗ​ខាង​ក្រោម ជា​សញ្ញា​បញ្ជាក់​ពី​ការ​មិន​ស៊ី​ចង្វាក់​គ្នា​ខាង​ផ្លូវ​ភេទ

   ជា​ការ​ពិត​ណាស់ ការ​រួម​ភេទ​ញឹក​ញាប់ អាច​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​មនុស្ស​ទាំង​២ បាន​យ៉ាង​ល្អ ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។ ប៉ុន្តែ​ក្នុង​ករណី​ដែល​អ្នក​មាន​បញ្ហា​មិន​ស៊ី​ចង្វាក់​គ្នា​ខាង​ផ្លូវ​ភេទ​វិញ​នោះ វា​អាចក្លាយ​ទៅ​ជា​បញ្ហា ធ្ងន់​ធ្ងរ​មួយ​សម្រាប់​ស្នេហា​របស់​អ្នក។ អាន​ផង​ដែរ​នូវ ៖ ហេតុអ្វីខ្ញុំល្ងង់ ធ្វើអោយបាត់បង់ ឳកាសមួយនោះ? តើមានវិធីអ្វីអាច អោយពេលវេលា ត្រលប់ក្រោយវិញបាន?

   ភាព​មិន​ស៊ីចង្វាក់​ទាំង​នោះ​បណ្ដាល​មក​ពី ៖ 
– ភាព​ខុស​គ្នា​ចំពោះ​ចរិត​ខាង​ផ្លូវ​ភេទ ៖ អ្នក​ខ្លះ​ចូល​ចិត្ត​ភាព​គ្រោត​គ្រាត អ្នក​ខ្លះ​ទៀត​ចូល​ចិត្ត​ការ​និយាយ​អាស​អាភាស ហើយ​ក៏​មាន​មនុស្ស​ខ្លះ​ទៀត​ចូល​ចិត្ត​បង្កើត​ជា​ចរិត​ប្លែកៗ​ខាង​ផ្លូវ​ភេទ។ ភាព​ខុស​ប្លែក​គ្នា ទាំង​អស់​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ពេញ​ចិត្ត។ ម្នាក់ៗ​គឺ​គិត​តែ​ប្រើ​ក្បាច់​រៀងៗ​ខ្លួន មិន​ចេះ​សម្រប​ខ្លួន​ឯង ជា​មួយ​ដៃ​គូ។
– ចំណង់​ផ្លូវ​ភេទ​ខុ​សគ្នា ៖ ដៃ​គូ​ទាំង​ពីរ ប្រហែល​ជា​មិន​ចែក​រំលែក​នូវ​ចំណង់​ផ្លូវ​ភេទ​ឲ្យ​ដូច​គ្នា ហើយ​ប្រហែល​ជា​មិន​ចង់​ឲ្យ​មាន​ការ​រួម​ភេទ​ដែល​ដូច​គ្នា​ដែរ។ ការ​ដែល​មាន​រឿង​មួយ​ចំនួន​ខុស​គ្នា​បែប​នេះ ប្រហែល​ជា​មិន​មែន​ជា​បញ្ហា​ប្រឈម​ខ្លាំង​ទេ តែ​ផ្ទុយ​ទៅ​វិញ វា​គឺ​ការ​មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នា ទើប​បង្ក​ជា​បញ្ហា​បែប​នេះ៕ អាន​ផង​ដែរ​នូវ ៖ សង្ឃឹមថា ការចាកចេញរបស់ខ្ញុំ អាចជាបង្រៀនអោយអ្នក ក្លាយជាមនុស្សធំដឹងក្តី និង រៀនចេះថែរក្សា…

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial