Router ប្រភេទថ្មី​មាន​អង់តែន 4​ ល្បឿនដល់ទៅ 2600Mbps

Router ត្រូវបានគេស្គាល់ថាជាឧបករណ៍សំរាប់ចែកចាយប្រព័ន្ធអ៊ីនធើណេតទៅឲ្យ Device របស់អ្នកតាមរលកធាតុអាកាស ដោយមិនតំរូវឲ្យលោកអ្នកប្រើប្រាស់ខ្សែនាំឲ្យរញេរញៃឡើយ។

ថ្មីៗនេះក្រុមហ៊ុន Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយក្នុងក្នុងប្រទេសចិន បានបង្ហាញនូវ Router ដ៏អស្ចារ្យមានអង់តែនចំនួន 4 នឹងមានល្បឿនចែកចាយអ៊ីនធើណេតដល់ទៅ 2600Mbps ឯណោះ ដូច្នេះបើប្រៀបធៀបទៅនឹង Router ធម្មតា វាមានល្បឿនលឿនជាងរហូតដល់ទៅ 2 ទៅ 3 ដងឯណោះ។

ទន្ទឹមនឹងនេះ Mi Router ក៏បាន​ដាក់លក់ជាផ្លូវការនៅលើទីផ្សារផងដែរ ដោយវាត្រូវបានគេចែកជាពីរប្រភេទគឺ $200 សម្រាប់ 1TB និង $500 សម្រាប់ 8TB៕

ប្រែសម្រួលដោយ៖ Damo

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign