ត្រូវតែអាន​ បើចង់ជួបគូព្រេង ចង់មានលាភ និងហេងៗពេញមួយឆ្នាំ ថ្ងៃចូលឆ្នាំចិន អ្នកគួរតែ ...

 សំណាង និងលាភ ពេលខ្លះ គឺយើងជាអ្នកកំណត់ បើអញ្ចឹង តើយើងគួរធ្វើដូចម្តេច ដើម្បីមានលាភផ្ទួនៗ នៅថ្ងៃបុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ?


សូមធ្វើតាមការណែនាំខាងក្រោមនេះ ធានាថា ក្រោយចូលឆ្នាំចិនរួច អ្នកនឹងមានលាភហូរចូលដូចទឹកបាក់ទំនប់ ៖

- ជួបជុំបងប្អូន ហើយនិយាយជូនពរគ្នាថា ហេង! ហេង! រកស៊ីមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារ មិនមានជំងឺបៀតបៀន
- កុំស្តីបន្ទោស ឬវាយកូនចៅដាច់ខាត ប្រយ័ត្នទេវតាទ្រព្យខឹង ហើយរត់ចោលអ្នកបាត់
- ញញឹម ហើយសើចឲ្យបានច្រើនក្នុងថ្ងៃនេះ
- ជូនកាដូ អាំងប៉ាវ ឬកាក់មាស ឲ្យគ្នាទៅវិញទៅមក
- ពាក់ខោអាវពណ៌ក្រហមទាំងអស់គ្នា (ជាពិសេសឈុតក្នុង) ដើម្បីស្វាគមន៍ឆ្នាំថ្មី
- លាក់ទុករបស់មុតស្រួច ឬងាយនឹងបង្កគ្រោះថ្នាក់ ដូចជាកន្ត្រៃ កាំបិទ និងឡាមជាដើម ឲ្យឆ្ងាយពីដៃ
​- សងលុយ ឬបិទបញ្ជីលុយកាក់ឲ្យចប់សព្វគ្រប់ សម្រាប់ឆ្នាំចាស់ និងដើម្បីចាប់ផ្តើមឆ្នាំថ្មី ដែលល្អឥតខ្ចោះមួយ
- ប្រសិនបើមិនទាន់មានគូទេ នៅថ្ងៃចុងក្រោយ ចូរទៅមាត់ទន្លេ ឬមាត់សមុទ្រ រួចបោះផ្លែឈើពីរបីដុំ ជាពិសេសក្រូច ទៅក្នុងទឹក ហើយផ្សងរកគូព្រេង នោះអ្នកអាចនឹងភ្ញាក់ផ្អើល ក្រោយចូលឆ្នាំចិនរួច៕

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign