បើ​បាន​ទៅ​លេង​ប្រទេស​ជប៉ុន ចូរ​កុំ​ធ្វើ​រឿង​ទាំងនេះ!!!

 ជប៉ុន​ជា​អរិយ​ប្រទេស​មួយ​ដែល​វប្បធម៌ ចំណាស់ និង​មាន​កន្លែង​ទេសចរណ៍​ធម្មជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត។ ប្រ​ជាជន​ប្រទេស​នេះ មាន​ឥរិយា​បថ​ល្អ ថ្លៃថ្នូរ និង​រស់រាយ​រាក់​ទាក់​គួរ​ជា​ទី​រាប់​អាន។ មាន​ទម្លាប់​ប្លែកៗ​មួយ​ចំនួន ដែល​យើង​នឹង​លើក​យក​បង្ហាញ​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា។

ចូរ​កុំ​ធ្វើ​ចំណុច​ទាំងនេះ ប្រសិន​បើ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ជប៉ុន។
១. កុំ​ពាក់​ស្បែក​ជើង​ដែល​ប្រើ​ក្នុង​ផ្ទះ ទៅ​ចូល​ក្នុង​បន្ទប់​ទឹក ឬ បង្គន់ ៖
ប្រទេស​ជប៉ុន​មាន​ការ​ប្រើ​ប្រាស់​របស់​របរ​ផ្សេងៗ​ជាក់​លាក់​ណាស់។ ពួកគេ​នឹង​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ដែល​ទៅ​កាន់​ទីនោះ។ គេ​មិន​អនុញ្ញាត​ឲ្យ​ពាក់​ស្បែក​ជើង​ដែល​ប្រើប្រាស់​ក្នុង​ផ្ទះ ទៅ​ចូល​បន្ទប់​ទឹក​នោះ​ទេ។

២. មិន​បរិភោគ​អាហារ ឬ​ផឹក​ភេសជ្ជៈ​ផ្សេងៗ ខណៈ​ពេល​កំពុង​ដើរ​តាម​ផ្លូវ ៖
ជប៉ុន​មិន​បរិភោគ ឬ ផឹក ក្នុង​ពេល​ដែល​គេ​កំពុង​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ទេ។ ពួក​គេ​មាន​ការ​គោរព​ចំពោះ​វប្បធម៌ និង​ការ​បរិភោគ​ប្រកប​ដោយ​ការ​ឱន​លំទោន។

៣. គ្មាន​ការ​ជជែក​គ្នា​ខ្លាំងៗ​នៅ​លើ​រថភ្លើង ៖
គួរ​ចាប់​ផ្ដើម​ការ​សង្កេត នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ដោយ​រថភ្លើង នៅ​ក្នុង​ប្រទេស​ជប៉ុន។ នៅ​លើ​រថ​ភ្លើង​នៃ​ប្រទេស​ជប៉ុន គឺ​ជា​កន្លែង​ដ៏​ស្ងៀមស្ងាត់​មួយ។

៤. មិន​បោះ​ចោល​សម្រាម​ផ្ដេសផ្ដាស ៖
ការ​អប់​រំ មិន​ឲ្យ​ចោល​សម្រាម​ផ្ដេសផ្ដាស​នេះ គឺ​ចាប់​ផ្ដើម​តាំង​ពី​ក្មេង។ អ្វី​ដែល​គួរ​ឲ្យ​កើត​សរសើរ​នោះ គឺ​ប្រជាជន​ប្រទេស​ជប៉ុន មាន​របៀប​ណាស់។ ពួក​គេ​ចោល​សម្រាម​នៅ​ក្នុង​ធុង​សម្រាម​ជា​និច្ច។

៥. ចូល​ក្នុង​ហាង ដោយ​មាន​ភេសជ្ជៈ​មក​ជា​មួយ ៖
បើ​អ្នក​ចូល​ទៅ​បរិភោគ​អាហារ ឬ​ផឹក​ស៊ី ដោយ​មាន​ភ្ជាប់​ជា​មួយ​នូវ ភេសជ្ជៈ​ដែល​យក​ពី​ផ្ទះ ឬ​ទិញ​នៅ​ខាង​ក្រៅ នោះ​គេ​នឹង​យល់​ថា អ្នក​មិន​ឲ្យ​តម្លៃ​លើ​សេវា​កម្ម ឬ​គុណ​ភាព​ហាង​របស់​គេ៕

Loading...

ប្រែសម្រួលដោយ៖ ស.និត

ប្រភព៖ EKV

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer