តើ​ពិត​ដែរ​ទេ ​ដែល​គេ​និយាយថា​ បុរស​មិនសូវ​ចេះ​និយាយស្តី​ ភាគច្រើន​ជា​គូ​នឹង​នារី​ឆ្នាស់ឆ្នើម​ ហើយ​ពូកែ​និយាយ​លេង?

នៅក្នុង​លោក​នេះ​គ្មាន​អ្វី​ដែល​ទៀ​ង​ទាត់​នោះ​ទេ សូម្បីតែ​អាកាសធាតុ​ដែល​កើតឡើង​ពី​ធម្មជាតិ​ក៏​គង់​តែ​មាន​ការ​ប្រែប្រួល ខែកត្តិក​ធ្លាប់តែ​រងារ​តែ​បែរជា​មិន​រងារ​។ ​សេចក្តីស្នេហា​ វា​មិន​ប្រកាន់​ពី​វណ្ណៈ ​ពណ៌​សម្បុរ​នោះ​ទេ ​តែ​អ្វីដែល​សំ​ខាន់​នោះ​ គឺ​ឱ្យ​តែ​គេ​ពេញចិត្ត​ និង​ដាក់ចិត្ត​កាយ​ថា ​ទទួល​យក​វា​ទៅបាន​ហើយ​។

តាមពិត​បុរស​ដែល​មិនសូវ​ចេះ​និយា​យក៏មិន​ប្រាកដថា​ គេ​ចូលចិត្ត​តែ​មនុស្ស​ស្រី​ដែល​ឆ្នាស់ឆ្នើម​នោះ​ដែរ ហើយ​ក៏​មិន​ប្រាកដថា ​គេ​មិន​ចូលចិត្ត​សេព​គ​ប់ជា​មួយ​មនុស្ស​ស្រី​ប្រភេទ​នេះ​នោះ​ដែរ។ ម្យ៉ាង​វិញ​ទៀត​ ក៏​អាច​ថា ​ការលើកឡើង​ខាងលើ​នេះ​ត្រូវ​ម្យ៉ាងដែរ ​ព្រោះថា​ ក៏​មាន​គូស្នេហ៍​ខ្លះ​ដែរ​ដែល​បុរស​ភាគច្រើន​មិនសូវ​ចេះ​និយាយស្តី​តែ​ខាង​នារី​ភាគច្រើន​បាន​មាត់​កជាង ហើយ​ក៏​ពេល​ខ្លះ​ភាគី​បុរសក៏​គាត់​គិតថា ​គាត់​មិនសូវ​បាន​សម្តី​ ចឹ​ង​តែបើ​បាន​ភរិយា​បាន​មាត់ក​ចឹ​ង​ គ្រាន់​នឹង​បាន​យោងគ្នា​កុំ​ឱ្យ​មឹះៗ​ទាំងពីរ​នាក់​ពេក​។​ មិន​តែ​ប៉ុណ្ណោះ​ បុរស​ដែល​មិនសូវ​ចេះ​និយាយស្តី​ គាត់​អាច​នឹង​ពេញចិត្ត​ជាមួយ​នារី​ប្រភេទ​នេះ​ដែរ ​ព្រោះថា ​នាង​អាច​នឹង​ធ្វើ​ឱ្យគេ​សប្បាយចិត្ត​ និង​បង្កើត​ភាព​រីករាយ​ឱ្យ​ខ្លួន​ហើយ ​នៅពេល​គ្មាន​នាង​នៅក្បែរ​គេ​ អាច​នឹង​អផ្សុក​ដោយសារ​បាត់​រូបនាង បាត់​ស្មាម​ញញឹម​នាង បាត់​សំឡេ​ងនាង៕ អាន​ផង​ដែរ​នូវ ៖ ទស្សនៈ​​យល់​ឃើញ​ទាក់​ទងនឹង ៖ កិ​ត្តិ​យ​ស និង​ស្នេ​ហា​ តើ​មួយ​ណា​គួរ​ជា​អាទិភាព​ទី​១?​

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer