បើ​គេ​ម្នាក់​នោះ​ធ្វើ​បាប​អូន អាច​វិល​មក​រក​បង​វិញ​បាន បង​ចាំ​ទទួល​អូន​គ្រប់​ពេល!!!

តើ​អូន​សុខ​សប្បាយ​ជា​ទេ​? ​តើ​គេ​នោះ​ មើល​ថែអូន​បានល្អ​ ឬ​អត់​? ​ចុះ​ពេលនេះ​ ស្នេហា​របស់​អូន​និង​គេ​យ៉ាងណាដែរ​? ​តើ​គេ​មាន​លួច​ញ៉ែ​ស្រី​ផ្សេង​ធ្វើឱ្យ​អូន​ពិបាកចិត្ត​អត់​? សុំទោស​ណា ​ដែល​បង​ចង់ដឹង​ និង​ជ្រៀ​ត​ជ្រែ​ករឿង​របស់​អូន តែ​បង​ពិតជា​មិនអាច​ទ្រាំ​បានទេ​ នោះ​ក៏​ព្រោះ​តែបង​នៅ​ស្រឡាញ់​អូន​ ហើយ​ស្រឡាញ់​ខ្លាំង​ទៀ​ត​ផង​។

​បង​ចង់ដឹង​ណាស់​ថា តើ​ពេល​អូន​នៅក្បែរ​គេ អូន​មាន​អារម្មណ៍​យ៉ាងណា​? អូន​សប្បាយ​ទេ​? អូន​មាន​ក្តី​សុខ​ដែរទេ​? ​បើ​អូន​រីករាយ អូន​មាន​ក្តី​សុខ បង​ក៏​សប្បាយចិត្ត​ដែរ ទោះបីជា​បង​ត្រូវ​ដេក​យំ​នឹក​អូន​ តែម្នាក់ឯង​ក៏ដោយ បុរស​ម្នាក់​នេះ​ស្រឡាញ់​អូន​ណាស់ ចង់បាន​អូន​ណាស់ ពេល​ខ្លះ​បងចង់​ដណ្តើម​អូន​ពី​គេ​វិ​ញ តែ​វា​មិនអាច​ ព្រោះ​វា​ជា​ជ​ម្រើ​សរប​ស់អូន បង​ដឹងថា​ បង​ល្អ​មិន​គ្រប់​គ្រាន់​ដែល​អាច​ឱ្យ​អូន​ស្រឡាញ់​ និង​ផ្ញើ​វាសនា​បាន តែ​បង​នៅតែ​បារម្ភ​ខ្លាច​អូន​ពិបាក ខ្លាច​គេ​ធ្វើបាប​អូន តែបើ​ពេល​ណាមួយ​ អូន​ត្រូវ​ការបង... បង​នៅ​រង់ចាំ​ទទួល​យក​អូន​ជានិច្ច តែ​ពេល​នេះ បង​បានត្រឹមតែ​មើល​អូន​ពី​ចម្ងាយ នឹក​អូន​តែម្នាក់ឯង ហើយ ​Drama ​តែម្នាក់ឯង​ គិតថា​ថ្ងៃ​ណាមួយ​អូន​នឹង​វិល​វិញ​មករក​បង បង​បន់​ឱ្យ​តែ​វា​ក្លាយជា​ការពិត​ទេ​ម្ចាស់​ស្នេហ៍៕

- ប្រសិនបើប្រិយមិត្តអ្នកអានមានអត្ថបទស្នេហា ខូចចិត្តរឿងស្នេហា រឺចង់និយាយសារភាពទៅ crush តែមិនហ៊ាន អាចផ្ញើរលិខិតមកកាន់យើងខ្ញុំបានតាមរយៈអីមែល៖ bektleay@gmail.com រឺ ផ្ញើចូលទៅក្នុងប្រអប់សំបុត្ររបស់ Page បែកធ្លាយ។ យើងខ្ញុំនឹងផ្សាយអត្ថបទនោះជូនប្រិយមិត្ត។ អរគុណដែលប្រិយមិត្តតែងតែគាំទ្រទំព័រយើងខ្ញុំ៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer