គំនិត​អវិជ្ជមាន​ ២ ​យ៉ាង ​របស់​បុរស ​ដែល​តែងតែ​គិត​ទៅលើ​ស្ត្រី ​នៅពេលដែល​គេ​ញ៉ែ​នាង​ដំបូង

​បុរស​មួយ​ចំនួន​ មិនមែន​ទាំងអស់​ ប៉ុន្តែ​ភាគច្រើន​តែងតែ​មាន​គំ​និ​ត​អវិជ្ជមាន ​២​យ៉ាង ​ទៅលើ​នារី​ដែល​គេ​កំពុងតែ​ចែចង់​នាង។ ​គេ​តែងតែ វាចា​បញ្ឆិតបញ្ឆៀង ផ្តោះផ្តង​ ឌឺដង​ ផ្លែផ្កា​ឱ្យ​នាង​ ដើម្បី​ស្ទៀ​ប​ស្ទង់​ចិត្ត​របស់​នាង​។​

ជា​ការពិត​ណាស់ ​បុរស​​ដែល​ចាប់អារ​ម្មណ៍នឹង​នារី​ម្នាក់​ក្នុង​រឿង​ស្នេហា មុននឹង​ឈានដល់​ស្រឡាញ់​នាង​ពិតប្រាកដ​នោះ គេ​តែងតែ​ញ៉ែ​នារី​ម្នាក់​នោះ​ជាមុន​សិន ទៅតាម​វិធីសាស្ត្រ​ផ្សេងៗ​គ្នា​មិន​ថា​ ស​ន្ទា​នា​ផ្ទាល់មាត់ ឬ​មធ្យោបាយ​ណាមួយ​នោះ​ទេ​។ ​នៅពេលដែល​គេ​ចាប់ផ្តើម​ញ៉ែ​នាង​បុរស​តែង​និយាយ​ពី​នេះ​ពី​នោះ ហើយ​ប្រសិនបើ​នារី​ដែល​គេ​កំ​ពុង​តែ​ញ៉ែ​នោះ​ជា​នារី​ដែល​ឆាប់​ឆ្លើយឆ្លង​សន្ទនា​ជាមួយ​គេ​ដោយ​គ្មាន​ការ​អៀន​ប្រៀ​ន​ទេ​នោះ គេ​នឹង​ចាប់ផ្តើម​គិតថា​ នាង​ជា​នារី​ចិត្ត​ងាយ ងាយស្រួល​ទា​ក់ទង​ ហើយ​គេ​មិនសូវ​ឱ្យ​តម្លៃ​នាង​ទេ​។​

ប៉ុន្តែ​តែ​ប្រសិនបើ​បុរស​នោះ​ ចែចង់​ប៉ះ​នារី​ដែល​មិន​ងាយ​នឹង​ឆ្លើយឆ្លង​ផ្តោះ​ផ្ត​ង​ជាមួយ​គេ គេ​បែរជា​ថា​ នាង​ជា​មនុស្ស​វាយ​ឫក មិនសូវ​មាន​សុ​ជីវ​ធ​ម៌ មិន​ចេះ​រាក់ទាក់ មិន​ចេះ​គួរសម​ទៅវិ​ញ​។ ​ទ​ន្ទឹ​ម​នឹងនេះ​ដែរ​ សូម​គិត​ឡើង​វិ​ញ​ថា​ អ្នក​មិនអាច​វាយតម្លៃ​មនុស្ស​ស្រី​តាម​រយៈ​សកម្មភាព ឬ​ពាក្យសម្តី​ដែល​អ្នក​បាន​ឃើញ ​និង​បាន​ឮ​តែ​មួយ​ភ្លែត​នោះទេ​? ចូរ​អ្នក​ធ្វើ​ការសង្កេត​នាង​ឱ្យបាន​ច្រើន​ជាង​មុនសិន​ចាំ​វាយតម្លៃ​តាម​ក្រោយ៕ អាន​ផង​ដែរ​អំពី ៖ តើ​ពិត​ដែរ​ទេ ​ដែល​គេ​និយាយថា​ បុរស​មិនសូវ​ចេះ​និយាយស្តី​ ភាគច្រើន​ជា​គូ​នឹង​នារី​ឆ្នាស់ឆ្នើម​ ហើយ​ពូកែ​និយាយ​លេង?

- ប្រសិនបើប្រិយមិត្តអ្នកអានមានអត្ថបទស្នេហា ខូចចិត្តរឿងស្នេហា រឺចង់និយាយសារភាពទៅ crush តែមិនហ៊ាន អាចផ្ញើរលិខិតមកកាន់យើងខ្ញុំបានតាមរយៈអីមែល៖ bektleay@gmail.com រឺ ផ្ញើចូលទៅក្នុងប្រអប់សំបុត្ររបស់ Page បែកធ្លាយ។ យើងខ្ញុំនឹងផ្សាយអត្ថបទនោះជូនប្រិយមិត្ត។ អរគុណដែលប្រិយមិត្តតែងតែគាំទ្រទំព័រយើងខ្ញុំ៕

Loading...

ប្រែសម្រួលដោយ៖ Leab

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer