នៅ​សុខៗ​ស្រាប់តែ​មាន​អារម្មណ៍ចង់... តើ​អ្នក​គួរ​ប្រាប់ប្តី​ម៉េច​ទៅទើ​បសម​?

​មែន​ហើយ ខ្ញុំ​អាច​និយាយថា OMG ព្រោះ​មាន​ស្ត្រី​ច្រើន​ណាស់​ដែល​ខ្ញុំ​បាន​ស្គាល់ តែងតែ​អៀនខ្មាស់​ច្រើន​ក្នុង​ការចាប់ផ្តើម ឬ​ពិភាក្សា​អំពី​ការ​រួមភេទ​ជាមួយ​ប្តី​របស់​ខ្លួន​។ ដូច្នេះ តើ​អ្នក​គួរតែ​ធ្វើ​អ្វី​ទៅ​នៅ​ពេល​អ្នក​ចង់​រួមភេទ និង​ប្រាប់ប្តី​ថា​អ្នក​ចង់​ដូច​ម្តេចទៅ​? យ៉ាងណាមិញ មាន​វិធីសាស្ត្រ​មួយចំនួន​ដែល​អ្នក​អាច​ផ្តល់​នូវ​គន្លឹះ​ដ៏​ងាយៗ​ដើម្បី​ឲ្យ​ខាង​ប្រុស​ដឹង និង​សង្ឃឹមថា គាត់​នឹង​យល់​គ្រប់គ្រាន់​ថា​អ្នក​កំពុងតែ​ចង់បាន​អ្វី​។

​ងូតទឹក​ឲ្យ​ស្អាត​មុន​ចូល​គេង​
​រាល់​ការ​ធ្វើ​ការងារ​ផ្ទះ​ទាំងអស់​នៅ​ពេល​ថ្ងៃ អាច​នឹង​ធ្វើឲ្យ​អ្នក​មើល​ទៅ​អស់កម្លាំង និង​បែកញើស​ស្អុយ​ខ្លួន​មិន​ខាន ហើយ​វា​ក៏​ពិបាក​នឹង​ធ្វើឲ្យ​មាន​អារម្មណ៍​ចង់​រួមភេទ​ណាស់​។ ប៉ុន្តែ​បើសិនជា​អ្នក​ចង់​បង្កាត់ភ្លើង​ផ្លូវភេទ​ខ្លះ​នៅ​យប់​នេះ​មែន ចូរ​ចំណាយពេល​ងូតទឹក​ដ៏​យូរ​ម្តង​ទៅ​មុន​ពេល​ចូល​គេង បាញ់​ទឹកអប់​ឲ្យ​ក្រអូប និង​ផាត់មុខ​ខ្លះ​ទៀត​ក៏​បាន​ដែរ​។ គន្លឹះ​ទាំងអស់នេះ​នឹង​គ្រប់គ្រាន់​សម្រាប់ប្តី​អ្នក​យល់ថា អ្នក​កំពុងតែ​ចង់បាន​អ្វី​ហើយ​។

ស្រ​គួរ​ស្រោមអនាម័យ​ឲ្យ​ហើយ​
​ចូរ​ធ្វើយ៉ាងណា​ដាក់​ស្រោមអនាម័យ​មួយ​នៅ​កន្លែង​ដែល​វា​អាច​មើលឃើញ ហើយ​គាត់​នឹង​អាច​ប្រើ​វា​ភ្លាមៗ​នៅ​ពេល​អ្នក​ចង់​រួមភេទ​ជាមួយគ្នា​។ អ្នក​អាច​ទុក​វា​នៅ​ក្បែរ​គ្រែ ឬ​ក្នុង​បន្ទប់ទឹក​ក្បែរ​ច្រាស់​ដុសធ្មេញ​គាត់ ឬ​ទូរស័ព្ទ​គាត់ ដូច្នេះ​វា​នឹង​ជួយ​រំលឹកថា គាត់​មិន​បាន​ភ្លេច​វា​ឡើយ​។

ញ៉ាំ​អាហារ​ពេល​យូរ​លឿន​បន្តិច​
​ហេតុផល​ដែល​គាត់​មិន​ចង់​រួមភេទ​ជាមួយ​អ្នក វា​អាច​ដោយសារតែ​គាត់​អស់កម្លាំង និង​ងងុយគេង នៅ​ពេល​អ្នក​រៀបចំ​អាហារ​ពេល​យំ​ញ៉ាំ​ជាមួយគ្នា​។ ដូច្នេះ ចូរ​រៀបចំ​អ្វីៗ​ឲ្យបាន​លឿន ព្រមទាំង​អាហារ​ពេលយប់​ឲ្យបាន​លឿន​ជាង​ធម្មតា​ផង​ទៅ​។ កាលណា​អ្នក​ញ៉ាំ​អាហារ​ពេល​យប់​បាន​លឿន​បែបនេះ អ្នក​ពិតជា​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​សកម្មភាព​លើ​គ្រែ​ច្រើន​ជាមិនខាន​។

រៀបចំ​កូន​ឲ្យគេ​ង​បែក​បន្ទប់​ពី​អ្នក​
​មនុស្ស​ជាច្រើន​ទំនងជា​មិន​មាន​ផា​សុកភាព​ឡើយ​នៅ​ពេល​ពួកគេ​គេង​គ្រែ​រួមគ្នា​ជាមួយ​កូនៗ​។ ដូច្នេះ​ក្រោយពី​អាហារ​ពេលព្រឹក​រួច ចូរ​ឲ្យ​កូន​គេង​បែក​បន្ទប់​ពី​អ្នក​ទាំង​ពីរ ឬ​គេង​ជាមួយ​ជីដូន​ជីតា​គេ​វិញ​ទៅ​។

ប្រាប់​គាត់​ត្រង់ៗ​
​វា​ពិតជា​គ្មាន​អ្វី​ល្អ​ជាង​ប្រាប់​គាត់​ត្រង់ៗ​ថា​អ្នក​ចង់​បាន​អ្វី​នោះ​ទេ​។ សម្រាប់​បុស​ភាគច្រើន វា​ពិតជា​រឿង​មួយ​នាំ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ខ្លាំងណាស់​នៅ​ពេលលឺ​ផ្ទាល់​ត្រចៀក​ថា ខាង​ស្រី​ប្រាប់​នូវ​អ្វី​ដែល​គេ​ចង់បាន និង​របៀប​ដែល​ពួក​គេ​ចង់​ឲ្យ​កើតមាន​។ ដូច្នេះ​ចូរ​ព្យាយាម​ប្រើ​វិធី​ប្រាប់​ត្រង់ៗ​បែបនេះ​តែ​ម្តង​ក៏​បាន​ដែរ​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer