ផ្លែ​ទៀបស្វិត​មិន​ត្រឹមតែ​ផ្អែម​ឆ្ងាញ់​ទេ ថែមទាំង​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទៀត!!!

តាមរយៈ​រូបភាព​ខាងលើនេះ ខ្ញុំ​ធ្លាប់​ហៅ​ថា​ទៀបស្វិត​ប៉ុណ្ណោះ ប៉ុន្តែ​អ្នកខ្លះ​ក៏​ហៅ​វា​ថា​ជា​ទៀប​ខ្មែរ​ទៅ​វិញ​។ មិន​ខ្វល់​ថា​ទៀប​អ្វី​ឡើយ សំខាន់​គឺ​ស្គាល់​ថា​វា​ជា​ផ្លែ​ឈើ​ដែល​យើងទាំងអស់គ្នា​ធ្លាប់​ស្គាល់ និង​ទទួលទាន​។

​បើ​យោង​ទៅតាម​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ បានឲ្យដឹងថា ផ្លែ​ទៀបស្វិត​នេះ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន C វីតាមីន B សម្រាប់​បង្កើន​ថាមពល និង​សរសៃប្រសាទ​មាន​សុខភាព​ល្អ​។ ជាតិ​ប៉ូ​តា​ស្យូម​របស់​វា​ក៏​ល្អ​សម្រាប់​បេះដូង និង​កាលស្យូម​សម្រាប់​ឆ្អឹង​កាន់តែ​រឹងមាំ​ដែរ​។ ក្រៅពីនេះ ទៀបស្វិត​ធ្លាប់តែ​ញ៉ាំ​ទៅ​ផ្អែម​ឆ្ងាញ់ តែ​វា​បែរជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​លើស​ពី​ការ​ស្មាន​ទៅវិញ​ដូចជា​៖

​- វីតាមីន C របស់​វា​ជួយ​កាត់បន្ថយ​ភាព​ងាយ​កើត​ជំងឺឆ្លង​
- ​ជួយ​ថែរក្សា​ស្បែក​កាន់តែ​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ​
​- ជាតិ​ដែក​ក្នុង​ផ្លែ​ទៀបស្វិត​នឹង​ជួយ​ការពារ​អ្នក​ពី​ជំងឺ​កង្វះ​គ្រាប់​ឈាម​បាន​
- ​កាត់បន្ថយ​ការកើត​ជំងឺ​លើស​សម្ពាធ​ឈាម​
- ​វីតាមីន B ជួយ​ថែរក្សា​ប្រព័ន្ធ​សរសៃប្រសាទ​កាន់តែ​មាន​សុខភាព​ល្អ​
​- ជាតិ​កាលស្យូម​ដែល​មាន​ក្នុង​ផ្លែឈើ​មួយ​នេះ នឹង​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​៕

Loading...

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign
Anchor Beer