កំពុង​តែ​អស់​សង្ឃឹម​ក្នុង​ឆាក​ជីវិត​មែន​ទេ? សាក​អាន​សម្ដី​ទាំង ៥ ឃ្លា​នេះ​មើល៍!!!

អ្នក​អាច​បរាជ័យ តែ​អ្នក​មិន​អាច​អស់​សង្ឃឹម​ទេ។ បើ​អ្នក​អស់​សង្ឃឹម មាន​ន័យ​ថា អ្វីៗ​ទាំង​អស់​របស់​អ្នក​គឺ​បរាជ័យ និយាយ​ដោយ​រួម​ទៅ គឺ​ជីវិត​ទាំង​មូល​បរាជ័យ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ចៀស​ឲ្យ​ឆ្ងាយ​ពី​ជីវិត​បរាជ័យ ដែល​កើត​ឡើង​ដោយ​សារ​ភាព​អស់​សង្ឃឹម។

សាក​អាន​កម្រង​សម្ដី​ទាំង ៥ ឃ្លា​ខាង​ក្រោម​នេះ​បន្តិច​សិន ព្រោះ​វា​អាច​នឹង​ជួយ​អ្នក​ឲ្យ​មាន​សង្ឃឹម និង​អាច​ក្រោក​ឈរ ដើរ​ទៅ​មុខ​ទៀត​បាន។

1. មិន​ថា​សមរភូមិ​ជីវិត​របស់​អ្នក លំបាក​ប៉ុណ្ណា​នោះ​ទេ អ្នក​ដាច់​ខាត​កុំ​ចុះចាញ់​វា​ឲ្យ​សោះ។ -Eric Thomas
2. អ្នក​ដែល​មិន​​ធ្លាប់​ស្គាល់​ភាព​បរាជ័យ គឺ​ពិត​ជា​មិន​ធ្លាប់​ស្គាល់​ការ​តស៊ូ​នោះ​ឡើយ។ -Samuel Beckett
3. ឥរិយា​បថ​ក្នុង​ផ្លូវ​វិជ្ជមាន គឺ​ជា​សញ្ញា​នៃ​ភាព​ឧដ្ដុង្គឧត្ដម​របស់​បុគ្គល​ម្នាក់។ -Brian Tracy
4. ចង់​ជោគជ័យ​ឲ្យ​ធំ ពេល​ខ្លះ​អ្នក​ត្រូវ​ហែល​ឆ្លង​ឧបសគ្គ​ដ៏​ធំ​ដែរ។ -Bill Gates
5. សំណួរ​ដែល​ខ្ញុំ​សួរ​ខ្លួន​ឯង​ជា​រៀងរាល់​ថ្ងៃ​នោះ​គឺ​ថា "តើ​ខ្ញុំ​កំពុង​ធ្វើ​រឿង​ដែល​សំខាន់​បំផុត​ហើយ ឬនៅ?"។ -Mark Zuckerberg

Loading...

ប្រែសម្រួលដោយ៖ ស.និត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer