ដល់ពេល​ដែល​អ្នក​គួរ​អង្គុយ​ចោងហោង​បន្ទោបង់​វិញ​ហើយ ក្រោយពី​អាន​អត្ថបទ​នេះ​រួច​

ការ​អង្គុយ​ចោងហោង​បន្ទោបង់​គឺជា​ជំហរ​បន្ទោបង់​បែប​ធម្មជាតិ​ជាង​។ វា​អាច​ជួយ​អ្នក​ចៀសផុត​ពី​ជំងឺ​ក្នុង​ពោះវៀនធំ ទល់​លាមក បញ្ហា​នៅ​កម្រាល​អាង​ត្រគាក និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ស្រដៀង​គ្នា​បន​។ តាម​ទ្រឹស្តី ការ​បន្ទោបង់​ត្រូវបាន​ចាត់ទុក​ថា​ជា​ទង្វើ​ជួយ​ឲ្យមាន​ផា​សុកភាព​ខ្លាំង​មួយ ហើយ​ការ​អង្គុយ​ចោងហោង​ក៏​ត្រូវបាន​គេ​ហៅថា​ជា​វិធី​ហាត់​ក្បាច់​យូ​ហ្គា​មួយ​ប្រភេទ​ដែរ​។ ការ​អង្គុយ​ចោងហោង​អាច​ទប់ស្កាត់​អា​ការៈឈឺចាប់​ដោយ​សារ​ជំងឺ​ឬ​ស​ដូង​បាត​បាន តាមរយៈ​ការ​បន្ទោបង់​ចេញ​លាមក​មក​ខាងក្រៅ​កាន់តែ​ស្រួល និង​កាត់បន្ថយ​សម្ពាធ​ក្នុង​ពោះ​។

​មនុស្ស​យើង​អាច​គ្រប់គ្រង​ការ​បន្ទោបង់​បាន​តាមរយៈ​ការ​ខ្ជឹប ឬ​ពន្លា​សាច់ដុំ​ខ្ជឹប​នៅ​រន្ធ​គូថ​។ ប៉ុន្តែ​សាច់ដុំ​មួយ​នេះ​មិន​អាច​គ្រប់គ្រង​ការចេញ​លាមក​បាន​ដោយ​ខ្លួនឯង​ឡើយ គឺ​ត្រូវការ​រាងកាយ​គ្រប់គ្រាន់​។ នៅពេល​មនុស្ស​យើង​ឈរ វា​នឹង​មាន​ការបត់​របស់​ចង់​ពោះវៀនធំ​និងរ​ន្ធ​គូថរ​ហូតដ​ល់ ៩០ ដឺ​ក្រ​។ ដល់​ពេល​យើង​អង្គុយ​លើ​ចាន​បង្គន់​សម័យ​ទំនើប​វិញ វា​គ្រាន់តែ​អាច​ពន្លា​បាន ៤៥​ឌឺ​ក្រេ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ដល់​ពេល​យើង​អង្គុយ​ចោងហោ​បន្ទោបង់​វិញ ការបត់​ខាងលើ​នោះ​នឹង​លា​វិញ​អស់​ត្រង់​តែម្តង ដែល​ជាហេតុ​នាំ​ឲ្យ​ការ​បន្ទោបង់​កាន់តែ​មាន​ភាពងាយស្រួល​។​

អ្នកជំនាញ​និយាយទៀតថា ការ​អង្គុយ​ចោងហោង​បន្ទោបង់ អាច​ផ្តល់​នូវ​ការបញ្ចេញ​លាមក​បាន​រហូត​ដល់ ១០០​ភាគរយ​ពី​ក្នុង​ពោះវៀនធំ ដែល​ជា​ហេតុ​អាច​បញ្ចេញ​ជាតិពុល​ដែល​នាំឲ្យ​កើត​ជំងឺ​នោះ​អស់​ដែរ​។ ម្យ៉ាងវិញទៀត ការ​អង្គុយ​ចោងហោង​បន្ទោ​ង​បង់អាច​ផ្តល់​នូវ​អត្ថប្រយោជន៍​លើ​ការបង្ការ​ជំងឺ​ឬ​សដូត​បាន​ទៀត​ផង​។

ជំងឺ​ឬ​ស​ដូង​បាត​អាច​កើតឡើង​ដោ​សារ​តែ​ការ​មាន​ផ្ទៃពោះ ការ​ធាត់​ជ្រុល និង​ការ​ឲ្យ​ខាង​ប្រុស​រួម​ភេទ​តាម​រន្ធ​គូថ​។ ប៉ុន្តែ​មូលហេតុ​ចំបង​នៃ​ជំងឺ​ឬ​សដូអ​បាត​ច្រើនតែ​ទាក់ទង​នឹង​ការប្រឹង​បន្ទោបង់​ទៅវិញ​ទេ ព្រោះ​វា​នឹង​បង្កើន​សម្ពាធ​ក្នុង​ពោះ ដែល​ជាហេតុ​នាំ​ឲ្យ​សរសៃឈាម​វ៉ែន​នៅ​រន្ធ​គូថ​រីក​ប៉ោង រហូតដល់​ទៅ​ជា​ឬ​ស​ដូង​បាត​តែម្តង​៕

ផ្តល់សិទ្ធិដោយ៖ health.com.kh

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign