Suarez សម្រេច​​បាល់​បញ្ចូល​​ទី​​គ្រាប់​ទី​ ១០០ របស់​ខ្លួន​ឲ្យ​ Barcelona​​ អំឡុង​ពេល​ Barcelona លត់​ក្រុម​ Athletic Bilbao ៣-១

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ហង្ស​ក្រហម​ Liverpool កីឡាករ​ Luis Suarez បាន​រក​គ្រាប់​បាល់​​បញ្ចូល​ទី​គ្រាប់​ទី​ ១០០ របស់​ខ្លួន​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona ជាមួយ​នឹង​​​ការ​បង្ហាញ​ខ្លួន​លើក​ទី​ ១២០ របស់​ខ្លួន​ឲ្យ​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​ បន្ទាប់​​ពី​ Barcelona លត់​ក្រុម​ Athletic Bilbao ដោយ​លទ្ធផល​ ៣ ទល់នឹង​ ១ ក្នុង​ជំនួប​ជើង​ទី​ ២ វគ្គ​ ១៦ ក្រុម​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey កាល​ពី​យប់​ម៉ិញ​។



គ្រាប់​បញ្ចូល​ទី​ទាំង​ ៣ គ្រាប់​របស់​ Barcelona កាល​ពី​យប់​ម៉ិញ​នេះ​ដែរ​​គឺ​ធ្វើ​បាន​សម្រេច​ដោយ​កីឡាករ Luis Suarez មួយ​គ្រាប់​នៅ​នាទី​​ទី​ ៣៥ , កីឡាករ​ Neymar ស៊ុត​បញ្ចូល​ទី​បាល់​ពិន័យ​ ១១ ម៉ែត​បាន​សម្រេច​នៅ​នាទី​ទី​ ៤៨ ខណៈ​​ដែល​កីឡាករ​ Lionel Messi រក​គ្រាប់​​ទី​ ៣ ឲ្យ​ក្រុម​របស់​ខ្លួន​បាន​សម្រេច​នៅ​នាទី​ទី​ ៧៨ ។

គិត​លទ្ធផល​ប្រកួត​ទាំង​ ២ ជើង​ ក្រុម​ Barcelona បាន​យក​ឈ្នះ​ក្រុម​ Athletic Bilbao ដោយ​លទ្ធផល​ ៤ ទល់នឹង​ ៣ បន្ទាប់​ពី​​កាល​ពី​ជើង​ទី​មួយ​ Athletic Bilbao បាន​យក​ឈ្នះ​ Barcelona ដោយ​លទ្ធផល​ ២ ទល់នឹង​ ១ ។

ហើយ​ជ័យជម្នះ​នេះ​​ដែរ​បាន​​ធ្វើ​ឲ្យ​ Barcelona ឡើង​ទៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ​​​នៃ​ការ​ប្រកួត​ពាន​រង្វាន់​ Copa del Rey រដូវកាល​នេះ​ដោយ​សុវត្ថភាព​។

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer