Hulk បាន​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​គឺ​ជា​អ្នក​ដែល​បាន​អូសទាញ​ឲ្យ​ Oscar ចាក​ចេញ​ពី​ Chelsea

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Shanghai SIPG កីឡាករ​ Hulk បាន​និយាយ​ថា​គាត់​បាន​ជួយ​បញ្ចុះ​បញ្ចូល​​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន​គឺ​កីឡាករ​ Oscar ឲ្យ​ចាក​ចេញ​ពី​ក្រុម​តោខៀវ​ Chelsea ដើម្បី​ផ្លាស់​មក​លេង​ឲ្យ​ក្លឹប​នៃ​លីក​កំពូល​របស់​ចិន​ Chinese Super League ។



Oscar ត្រូវ​បាន​ក្រុម​ Shanghai SIPG ចុះ​ហត្ថលេខា​ទិញ​​ពី​ក្រុម​នៃ​លីក​កំពូល​របស់​អង់គ្លេស​​ Premier League ដោយ​តម្លៃ​ខ្លួន​ផ្ទេរ​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​​ប្រមាណ​ជា​ ៦០ លាន​អឺរ៉ូ​ ខណៈ​ដែល​គេ​ជឿ​ថា​​កីឡាករ​វ័យ​ ២៥ ឆ្នាំ​រូប​នេះ​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ក្លឹប​របស់​ចិន​ក្នុង​មួយ​សប្ដាហ៍​ ៥០ ម៉ឺន​​ដុល្លារ​ឯណោះ​។



"ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ Oscar អំពី​ក្លឹប​ Shanghai SIPG មុន​ពេល​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​​ចាកចេញ​ពី​ Chelsea ។" Hulk បាន​និយាយ​។ "ខ្ញុំ​បាន​​ប្រាប់​គាត់​ថា​សៀងហៃ​គឺ​ជា​ទីក្រុង​ដ៏​ស្រស់​ស្អាត​មួយ​។"



កីឡាករ​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​ ៖ "ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ផង​ដែរ​ថា​មិត្ត​រួម​ក្រុម​របស់​ពួកយើង​គឺ​រាក់ទាក់​ខ្លាំង​ណាស់​ ហើយ​បន្ទាប់​ពី​ឮ​នូវ​អ្វី​ដែល​ខ្ញុំបាន​ប្រាប់​គាត់​ ពេល​នោះ​គាត់​ក៏​បាន​ផ្លាស់​មក​ទីនេះ​តែ​ម្ដង​។"

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign