Mourinho បាន​ប្រាប់​អ្នក​គាំទ្រ​របស់​ Man Utd ថា​ការ​ប្រកួត​ជាមួយ​ Liverpool នឹង​​មិន​មែន​ជា​ការ​ទស្សនា​រឿង​​ល្ខោន​ឡើយ​

គ្រូ​បង្វឹក​របស់​ក្រុម​បិសាច​ក្រហម​ Manchester United លោក​ Jose Mourinho បាន​ប្រាប់​អ្នក​គាំទ្រ​របស់ខ្លួន​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​ហង្សក្រហម​ Liverpool នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​នឹង​មិន​​ដូចជា​ការ​ទស្សនា​រឿង​ល្ខោន​ឡើយ​។



Man Utd នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ Old Trafford របស់​ខ្លួន​​​​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ Liverpool នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ​​ដើម្បី​ធ្វើ​ការ​ប្រកួត​​ក្នុង​ជំនួប​នៃ​​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​(Premier League) ខណៈ​ដែល​ Mourinho បាន​ទទូច​ឲ្យ​កូន​ក្រុម​របស់​លោក​ត្រូវ​តែ​​ធ្វើ​ឲ្យ​ការ​ប្រកួត​ជាមួយ​ Liverpool នេះ​កាន់​តែ​ប្រសើរ​ឡើង​។

"វា​គឺ​ជា​ការ​ប្រកួត​ដ៏​ពិសេស​មួយ​សម្រាប់​ពួកយើង​។" គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​និយាយ​។ "ប្រសិន​បើ​ពួក​យើង​លេង​ដោយ​មាន​​ចំណង់​ខ្លាំង​​ នោះ​អ្នក​គាំទ្រ​នឹង​ចូល​មក​ក្នុង​ទីលាន​ និង​លេង​ជាមួយ​ពួកយើង​។ នៅ​ពេល​ដែល​ពួកយើង​​លេង​ដោយ​គ្មាន​​ចំណង់​ទេ​ នោះ​អ្នក​គាំទ្រ​​នឹង​មិន​​អាច​មាន​សម្លេង​ស្រែក​ហ៊ោរ​បាន​ទេ​។"

"ប៉ុន្តែ​ពួកយើង​មាន​អ្នក​គាំទ្រ​ដ៏​អស្ចារ្យ​ គឺ​អ្នក​គាំទ្រ​ដែល​​ជួយ​​លើក​​​ទឹក​ចិត្ត​​ និង​នៅ​ពី​​ក្រោយ​ពួកយើង​។" លោក​ Mourinho បាន​បន្ថែម​។

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Anchor Beer