Real Madrid បាន​បញ្ជូន​ខ្សែ​បម្រើ​វ័យ​ ១៨ ឆ្នាំ​មួយ​រូប​របស់​ខ្លួន​ទៅ​ឲ្យ​ក្លឹប​នៃ​លីក​របស់​ហូឡង់​ខ្ចី​ជើង​រយៈ​ពេល​ ១៨ ខែ​

ក្រុម​យក្សស​ Real Madrid បាន​បញ្ជូន​​ខ្សែ​បម្រើ​សញ្ជាតិ​ន័រវែស​មួយ​រូប​​​គឺ​កីឡាករ​ Martin Odegaard ទៅ​ឲ្យ​ក្រុម​​នៃ​លីក​កំពូល​របស់​ប្រទេស​ហូឡង់​​គឺ​​ក្រុម​ Heerenveen ខ្ចី​ជើង​រយៈ​ពេល​ ១៨ ខែ​​។



Odegaard ត្រូវ​បាន​​ Real Madrid នាំ​មក​ពី​ក្រុម​ Stromsgodset កាល​ពី​ ២ ឆ្នាំ​មុន​​ ខណៈ​ដែល​ពេល​នោះ​គឺ​គាត់​ទើប​តែ​មាន​វ័យ​ ១៦ ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​គាត់​​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​ផង​ដែរ​​ដូចជា​​ក្រុម​បិសាច​ក្រហម​ Manchester United និងក្រុម​ហង្សក្រហម​ Liverpool ជាដើម។

​កីឡាករ​វ័យ​ ១៨ ឆ្នាំ​រូប​នេះ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ឲ្យ​​ជម្រើសជាតិ​​ន័រវែស​​បាន​ ៩ ប្រកួត​ ប៉ុន្តែ​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ឲ្យ​ Real Madrid ឈុត​ធំ​បាន​តែ​ ២ ប្រកួត​តែ​ប៉ុណ្ណោះ​​។

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Binggrae Milk
Anchor Beer