Man Utd យល់ព្រម​លក់​ Schneiderlin ទៅ​ឲ្យ​ Everton ក្នុង​តម្លៃ​​ជិត​ ២៧ លាន​ដុល្លារ​

ក្រុម​បិសាច​ក្រហម​​ Manchester United បាន​យល់​ព្រម​លក់​​ខ្សែ​បម្រើ​​មួយ​រូប​របស់​ខ្លួន​គឺ​កីឡាករ​ Morgan Schneiderlin ទៅ​ឲ្យ​ក្រុម​ Everton ក្នុង​តម្លៃ​ ២២ លាន​ផោន(២៦.៨ លាន​ដុល្លារ)​ បន្ទាប់​ពី​​កីឡាករ​នៃ​ក្រុម​ជម្រើសជាតិ​បារាំង​រូប​​នេះ​ត្រូវ​បាន​លោក​ Louis van Gaal ទិញ​​មក​ពី​ក្រុម​ Southampton ក្នុង​តម្លៃ​ ២៥ លាន​ផោន​កាល​ពី​​ខែ​កក្កដា​ ២០១៥ កន្លង​ទៅ​។



កីឡាករ​វ័យ​ ២៧ ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ឲ្យ​​ Man Utd បាន​ ៤៧ ប្រកួត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Van Gaal​ ប៉ុន្តែ​​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ Jose Mourinho រដូវកាល​នេះ​ Schneiderlin មាន​វត្តមាន​ប្រកួត​​តែ​ ៨ ដង​​ឲ្យ​គត់​​ ហើយ​​ក្នុង​នោះ​មាន​​តែ​ ៣ ប្រកួត​ប៉ុណ្ណោះ​ដែល​ជា​ការ​ប្រកួត​ក្នុង​លីក​កំពូល​របស់​អង់គ្លេស​ Premier League ។

ហើយ​ក្រោយ​ពី​លក់​ Schneiderlin ទៅ​ឲ្យ​ Everton លោក​ Mourinho បាន​និយាយ​ថា​ ៖ "ខ្ញុំ​មិន​សប្បាយ​ចិត្ត​ផង​ និង​សប្បាយ​ចិត្ត​ផង​។ រឿង​ដែល​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ​គឺ​ព្រោះ​​តែ​ខ្ញុំ​ចូល​ចិត្ត​គាត់​(Schneiderlin) ហើយ​រឿង​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​​នោះ​គឺ​ដោយសារ​នេះ​ជា​អ្វី​ដែល​គាត់​ចង់​បាន​។ គាត់​ចង់​លេង​គ្រប់​ប្រកួត​ និង​ចង់​ក្លាយ​ជា​កីឡាករ​សំខាន់​នៅ​ក្នុង​ក្រុម​។"

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign