Ozil សារភាព​ថា​គាត់​ចង់​ពាក់​អាវ​លេខ​ ១០ ឲ្យ​ក្រុម​កាំភ្លើង​ធំ Arsenal

ខ្សែ​បម្រើ​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ​ Arsenal កីឡាករ​ Mesut Ozil បាន​បង្ហើប​ឲ្យ​ដឹង​ថា​គាត់​ចង់​​ពាក់​អាវ​លេខ​ ១០ ដែល​ធ្លាប់​​​ជា​លេខ​អាវ​​របស់​​កីឡាករ​ Jack Wilshere ខណៈ​ដែល​លេខ​នេះ​នៅ​ទំនេរ​ បន្ទាប់​ពី​​ក្រុម​ Bournemouth បាន​ខ្ចី​ជើង​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​ពី​ Arsenal កាល​ពី​រដូវក្ដៅ​កន្លង​ទៅ​។

Ozil បាន​ពាក់​អាវ​លេខ​ ១១ ឲ្យ​ក្រុម​កាំភ្លើង​ធំ​​ ចាប់តាំង​ពី​គាត់​បាន​ផ្ទេរ​ចូល​កីឡដ្ឋាន​ Emirates កាល​ពី​ឆ្នាំ​ ២០១៣ ក្រោយ​ពី​ក្រុម​យក្សស​ Real Madrid យល់ព្រម​លក់​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​ឲ្យ​ក្រុម​របស់​លោក​ Arsene Wenger ក្នុង​តម្លៃ​ ៤២.៥ លាន​ផោន​(៥១.៧ លាន​ដុល្លារ)។
 
ចំណែក​ឯ​កីឡាករ​ Wilshere បាន​ពាក់​អាវ​លេខ​ ១០ ឲ្យ​ Arsenal តាំង​ពី​ឆ្នាំ​ ២០១២ មក​ម៉្លេះ​ បន្ទាប់​ពី​កីឡាករ​ Robin van Persie ដែល​​ធ្លាប់​ពាក់​លេខ​ ១០ ឲ្យ​ Arsenal ដែរ​នោះ​បាន​ផ្ទេរ​​ចេញ​ទៅ​កាន់​ក្រុម​បិសាច​ក្រហម​ Manchester United ។
 
"ចាប់​តាំង​ពី​ Wilshere ចាកចេញ​ពី​​ Arsenal កាល​ពី​រដូវក្ដៅ​កន្លង​ទៅ​ លេខ​អាវ​មួយ​នេះ​គឺ​នៅ​ទំនេរ​​​ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​វា​នៅ​ឡើយ​ទេ​។" Ozil បាន​ប្រាប់​​ Kicker
 

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Mirror

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer