Ronaldo បាន​ប្រជែង​ឈ្នះ​ Messi និង​ Griezmann ក្នុង​ការ​ដណ្ដើម​បាន​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​

កីឡាករ​ Cristiano Ronaldo ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​របស់​ពិភពលោក​​នៅ​ក្នុង​ពិធី​សម្ពោធ​ពាន​រង្វាន់​ Best Fifa Football នា​ទីក្រុង​​​ហ្ស៊ូរីក​កាល​ពី​យប់ម៉ិញ​​​ បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​យក្សស​ Real Madrid រូប​នេះ​បាន​ប្រជែង​ឈ្នះ​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona គឺ​កីឡាករ​ Lionel Messi និងកីឡាករ​ Antoine Griezmann ខ្សែ​ប្រយុទ្ធ​របស់​​ក្រុម​ Atletico Madrid ។

 
Ronaldo ក៏​ទើប​តែ​បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ពី​ទស្សនាវដ្ដី​របស់​បារាំង​គឺ​ពាន​រង្វាន់​ Ballon d'Or កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ​ផង​ដែរ​ ខណៈដែល​គាត់​ត្រូវ​បាន​គេ​​ចាត់​ទុក​​​​ជា​កីឡាករ​ដែល​​ទទួល​បាន​ភាព​ជោគជ័យ​ជាង​នៅ​​គេ​លើ​វិថី​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​របស់​អឺរ៉ុប​​ ក្រោយ​ពី​គាត់​ជួយ​ឲ្យ​ព័រទុយហ្គាល់​ឈ្នះ​​​ពាន​ EURO 2016 និង​​​បាន​ឈ្នះ​​ពាន​ Champions League និង​ Super Cup ជាមួយ​ Real Madrid ។
 
ហើយ​ខាង​ក្រោម​​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​​គាំទ្រ​សម្រាប់​ពាន​រង្វាន់​​កីឡាករ​ល្អ​បំផុត​ "Best Fifa Football"
១/. កីឡាករ​ Cristiano Ronaldo ទទួល​បាន​ការ​គាំទ្រ​ ៣៤.៤៥% នៃ​សម្លេង​គាំទ្រ​សរុប​
២/. Lionel Messi ទទួល​បាន​​ការ​គាំទ្រ​ ២៦.២៤%
៣/. Antoine Griezmann ទទួល​បាន​​ការ​គាំទ្រ ៧.៥៣%
 
សូម​បញ្ជាក់ផង​ដែរ​ថា​ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​បេក្ខភាព​ធ្វើ​ជា​ម្ចាស់​ពាន​ "Best Fifa Football" នេះដែរ​​គឺ​ត្រូវ​បាន​ធ្វើ​ការ​បោះឆ្នោត​ដោយ​អ្នក​កាសែត​​ដែល​តំណែង​ឲ្យ​ប្រទេស​នីមួយៗ​លើ​ពិភពលោក​ ដោយ​​កីឡាករ​​ដែល​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ និង​គ្រូ​បង្វឹក​នៃ​​ក្រុម​ជម្រើសជាតិ​។ ហើយ​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ និង​គ្រូ​បង្វឹក​ជម្រើសជាតិ​ម្នាក់​អាច​​ជ្រើសរើស​បាន​កីឡាករ​ចំនួន​ ៣ រូប​ដែល​ពួកគេ​យល់​ថា​ជា​កីឡាករ​ល្អ​បំផុត​លើ​ពិភពលោក​។
 
ទន្ទឹម​នឹង​នោះ​ដែរ​កីឡាករ​ អ៊ុំ សេរីរ័ត្ន​ ដែល​តំណាង​ឲ្យ​ប្រធាន​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​បោះ​ឆ្នោត​ឲ្យ​កីឡាករ​ Cristiano Ronaldo លេខ​ ១ , កីឡាករ​ Lionel Messi លេខ​ ២ និង​កីឡាករ​​ Neymar លេខ​ ៣ ។ ចំណែក​ឯ​លោក​ លី តេហ៊ុន​ គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា​បាន​បោះឆ្នោត​ឲ្យ​កីឡាករ​ Lionel Messi លេខ​ ១ , កីឡាករ​ Robert Lewandowski លេខ​ ២ និង​កីឡាករ​ Alexis  Sanchez លេខ​ ៣ ខណៈ​ដែល​អ្នក​កាសែត​តំណែង​ឲ្យ​កម្ពុជា​គឺ​លោក​ អ៊ុង ចម្រើន​ បាន​បោះឆ្នោត​ឲ្យ​កីឡាករ​ Cristiano Ronaldo លេខ​ ១ , កីឡាករ​ Riyad Mahrez លេខ​ ២ និង​កីឡាករ​ Antoine Griezmann លេខ​ ៣ ។
 

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ BBC Sport និង​ Mirror

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer