Evra កំពុង​​ត្រៀម​ខ្លួន​ក្នុង​ការ​ចាកចេញ​ពី​ក្រុម​សេះ​បង្កង់​ Juventus និង​ផ្លាស់​ទៅ​ Man Utd វិញ

ប្រធាន​​នាយក​ប្រតិបត្តិ​របស់​ក្រុម​សេះ​បង្កង់ Juventus លោក​ Giuseppe Marotta បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​កីឡាករ​ Patrice Evra កំពុង​ពិចារណា​ក្នុង​​ការ​ចាកចេញ​ពី​ក្រុម​​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​ ខណៈ​ដែល​ថ្មីៗ​នេះ​មាន​ពាក្យ​ចរចាម​អារ៉ាម​ថា​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ចង់​​ត្រលប់​ទៅ​លេង​ឲ្យ​ក្រុម​បិសាច​ក្រហម​ Manchester United វិញ​។



 
Evra បាន​ក្លាយ​ជា​កីឡាករ​សំខាន់​មួយ​រូប​​របស់​ Juventus ចាប់​តាំង​ពី​គាត់​បាន​ផ្ទេរ​ចេញ​ពី​​កីឡដ្ឋាន​ Old Trafford កាល​ពី​ឆ្នាំ​ ២០១៤ ប៉ុន្តែ​ពេល​នេះ​លោក​ Marotta បាន​ប្រកាស​ថា​​​ខ្សែ​ការពារ​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ​កំពុង​ត្រៀម​ខ្លួន​វេច​បង្វេច​ចេញ​ពី​ Juventus ហើយ​។
 
"Evra មិន​ត្រូវ​បាន​កោះហៅ​ចូល​ក្នុង​ក្រុម​កីឡាករ​​របស់​ Juventus (អំឡុង​ពេល​ប្រកួត​ជាមួយ​ Bologna) គឺ​ព្រោះ​គាត់​កំពុង​ពិចារណា​អំពី​អនាគត​របស់​គាត់​​។" ប្រធាន​​​នាយក​ប្រតិបត្តិ​រូប​នេះ​​បាន​ប្រាប់​ Sky Sport ។ "ប្រសិន​បើ​គាត់​ចាក​ចេញ​ ពួកយើង​នឹង​មិន​​ទិញ​​កីឡាករ​ផ្សេង​មក​ជំនួស​​ទេ​។"
 
"ហើយ​ខ្ញុំ​​គិត​ថា​ពួកយើង​មិន​ចាំ​បាច់​ទិញ​កីឡាករ​ជំនួស​​​ព្រោះ​​​កីឡាករ​ដែល​ពួកយើង​មាន​ស្រាប់​ដូចជា​កីឡាករ​​ Kwadwo Asamoah និង​ Federico Mattiello គឺ​អាច​យក​មក​ប្រើ​ការ​បាន​។" លោក​ Marotta បាន​បន្ថែម​។
 

Loading...

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Anchor Beer