គ្រូ​បង្វឹក​របស់​​ Barcelona បាន​ច្រាន​ចោល​ពាក្យ​ចរចាម​អារ៉ាម​ថា​ Rakitic ចង់​ផ្លាស់​ទៅ​ Man City

គ្រូ​បង្វឹក​របស់​ក្រុម​អ្នក​មាន​បុណ្យ​ Barcelona លោក​ Luis Enrique បាន​បដិសេធ​ពាក្យ​ចរចាម​អារ៉ាម​​ដែល​បាន​និយាយ​ថា​​កីឡាករ​ Ivan Rakitic ចង់​ផ្លាស់​ទៅ​លេង​ឲ្យ​ក្រុម​មេឃខៀវ​ Manchester City ។

 
កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​រូប​នេះ​​ត្រូវ​បាន​គេ​រាយការណ៍​ឲ្យ​ដឹង​ថា​គាត់​ចង់​​ទៅ​ចុះចូល​ជាមួយ​លោក​ Pep Guardiola នៅ​ Man City ។ នេះ​បើយោងតាម​ប្រភព​ពី​ Jutarnji List ដែល​បាន​​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។
 
ហើយ​ចរចាម​អារ៉ាម​នេះ​​កាន់​តែ​ត្រូវ​បាន​ធ្វើ​​ឲ្យ​គេ​ចាប់​អារម្មណ៍​ខ្លាំង​ បន្ទាប់​ពី​ Rakitic បាន​អវត្តមាន​​ អំឡុង​ពេល​ Barcelona ប្រកួត​ជាមួយ​ Villarreal ។ ប៉ុន្តែ​លោក​ Enrique បាន​បដិសេធ​ចំពោះ​ពាក្យ​ចរចាម​អារ៉ាម​ទាំង​នេះ​។

 
"អវត្តមាន​របស់​ Rakitic មិន​ទាក់ទង​នឹង​ពាក្យ​ចរចាម​អារ៉ាម​ទាំងនេះ​ទេ​។" គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ បន្ទាប់​ពី​​ក្រុម​របស់​គាត់​ប្រកួត​ស្មើ​​ជាមួយ​ Villarreal ។ "ប្រភព​ពត៌មាន​ទាំង​នេះ​មិន​អាច​ទុក​ចិត្ត​បាន​ទេ​។"
 

ប្រែសម្រួលដោយ៖ អំពិលអំពែក

ប្រភព៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Sponsored

loading...
Binggrae Milk
Bektleay Campaign